ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះទីលានបាញ់កាំភ្លើងភ្នំពេញ មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

68

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះទីលានបាញ់ភ្នំពេញ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អេីលជាខ្លាំង នៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ 666 ថា មានករណីអគ្គិភ័យកំពុងឆាបឆេះទីលានបាញ់កាំភ្លើងភ្នំពេញ មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកេីតហេតុខាងលេី ធ្វេីការចេញជួយអន្តរាគមន៍ ដេីម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ចំពោះកិច្ចប្រតិបត្តិការខាងលេីនេះ កម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន ស្មើរនឹង២០៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប, រថយន្តបញ្ជាការដ្ឋានទ័ពពិសេសចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់៣០ឡាន ស្មើរនឹង១២០ម៉ែត្រគូប និងរថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹក០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ចំពោះប្រភេទសំណង់ខាងលេីនេះ គឺជា ថ្មប្រក់ស័ង្កសី ទំហំ (២៣ម៉ែត្រ x ៧៧ម៉ែត្រ) ក្នុងនោះបណ្តាលឲ្យឆេះខូចខាតផ្នែកខាងក្រោយនៃទីលានបាញ់កាំភ្លើង ទំហំ (១៤ម៉ែត្រ x ២៣ម៉ែត្រ) និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក ករណីខាងលេី ត្រូវបានសមត្ថកិច្ចជំនាញរបស់យេីង ធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១និង០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង