ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះរោងចក្រ បោកគក់សម្លៀកបំពាក់ក្រឌិត មួយកន្លែងយ៉ាងសន្ធោសន្ធៅ

36

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះរោងចក្របោកគក់សម្លៀកបំពាក់ក្រឌិត មួយកន្លែងយ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អេីលជាខ្លាំង នៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចក្នុងរោងចក្រ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ 666 ថា មានករណីអគ្គិភ័យកំពុងឆាបឆេះរោងចក្រ មួយកន្លែងនៅខណ្ឌមានជ័យ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកេីតហេតុខាងលេី ធ្វេីការចេញជួយអន្តរាគមន៍ ដេីម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ចំពោះកិច្ចប្រតិបត្តិការខាងលេីនេះ កម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ចំពោះប្រភេទសំណង់ខាងលេីនេះ គឺជា ថ្មប្រក់ស័ង្កសី ទំហំ (៦ម៉ែត្រ x ១៥ម៉ែត្រ) ក្នុងនោះបណ្តាលឲ្យឆេះខូចខាតកំទេចក្រណាត់អស់មួយចំនួនតូច និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក ករណីខាងលេី ត្រូវបានសមត្ថកិច្ចជំនាញរបស់យេីង ធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១០និង១០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង