អភិបាលខណ្ឌកំបូល ដឹកនាំក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់ ចុះត្រួតពិនិត្យប្រព័ន្ធប្រឡាយដែលបានគោករាក់
ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់ ចុះត្រួតពិនិត្យប្រព័ន្ធប្រឡាយដែលបានគោករាក់ ដើម្បីដាក់ចេញផែនការស្ដារសម្រាប់រំដោះទឹកភ្លៀងនារដូវវស្សានាពេលខាងមុខ ។
លោកអភិបាលខណ្ឌឱ្យដឹងថា៖ការស្ដារប្រឡាយដែលគោករាក់នេះចាប់ពីបញ្ជាការដ្ឋានទ័ពអាកាស ដល់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកន្ទោកជើង និងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕