ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញដល់​គម្រោង​វិនិយោគបៃតង ប្រកបដោយចីរភាព

150

ភ្នំពេញ៖ ក្រសួងបរិស្ថាន បាននិងកំពុងខិតខំជំរុញដល់​គម្រោង​បៃតង អោយកាន់តែច្រើន ទាំងគម្រោងវិនិយោគដែលយកចិត្តទុកដាក់ ចំពោះប្រសិទ្ឋភាពថាមពល ទាំងគម្រោង​វិនិយោគក្នុងវិស័យ​ថាមពល​កើតឡើងវិញ

លោក សាយ សំអាល់ រដ្ខមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានអញ្ជើញ​បើកកិច្ចប្រជុំពិភាក្សាស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ព្រមទាំវត្តមានលោក វ៉ាន់ ឆារស៍ ប្រធានស្តីទីនៃសហគម​ធនានៅកម្ពុជា លោក Kyle Kelhofer នាយកប្រចាំការប្រទេសកម្ពុជា វៀតណាម ឡាវ នៃInternational Finance Copertion នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា៖ សម្រាប់នីតិកាលទី៦នេះរាជរដ្ឋភិបាលបាន
ដាក់ចេញ «យុទ្ឋសាស្រ្តកោណដំណាក់កាលទី៤» បន្តពីយុទ្ធសាស្ត្រចតុកោណ៣ដំណាក់ កាលកន្លងទៅ ដោយ​ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើការសម្របខ្លួនរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និង​ការអភិវឌ្ឍដោយចីរភាព បន្ថែមលើកិច្ចប្រឹងប្រែង និងសមិទ្ឋផលផ្នែកសេដ្ឋកិច្ច សង្គមជាច្រើនដែលសម្រេច​បាន​ ក្នុងនីតិកាលមុនៗ ជាក់ស្តែងកញ្ចប់ថវិការជាតិ ដែលត្រូវបានវិភាជន៍សម្រាប់ការចំណាយលើការ​ប្រែប្រួល​អាកាស​ធាតុ មានការកើតឡើងជាង ៣ដងនៅរយៈពេល៨ឆ្នាំចុងក្រោយនេះ។ ក្នុងការបន្តរក្សាអោយបាននូវសន្តិភាព ស្ថេរ​ភាពនយោបាយ នឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកំណើនវិនិយោគ ផ្នែកហេដ្ឋារចនាសម្ព័ន្ធបៃតង​ និងដែល​ធន់​នឹងការប្រែប្រួលអាកាសធាតុផង ដែលជាទន្ទល់នៃកំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍដោយគុណ​ភាព​និងចីរភាព នៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។

លោក រដ្ខមន្រ្តីបានលើកឡើងទៀតថា៖ ក្រសួងបាននិងកំពុងខិតខំជំរុញដល់​គម្រោង​បៃតង អោយកាន់តែច្រើន ទាំងគម្រោងវិនិយោគដែលយកចិត្តទុកដាក់ ចំពោះប្រសិទ្ឋភាពថាមពល ទាំងគម្រោង​វិនិយោគក្នុងវិស័យ​ថាមពល​កើតឡើងវិញ ដូចជា អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ឬខ្យល់ សំដៅចូលរួម​ជំរុញ​បន្ថែមទៀតនូវល្បឿន​ នៃ​កំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍដោយចីរភាពដោយកាត់បន្ថយ​ ការបញ្ចេញកាបោនអោយនៅកម្រិតទាប ។​ ជាការពិតទាំងអស់នេះ តម្រូវអោយមានការទ្រាំទ្រគោលនយោបាយបន្ថែមទៀត ពីរាជរដ្ឋាភិបាល ក៏ដូចជាការលើក​ទឹកចិត្តផ្នែកពន្ធ​ និងការទ្រាំទ្រផ្សេងៗទៀត ព្រមទាំងមានការចូលរួមគាំទ្រហិរញ្ញប្បទានពី​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ដែល​ត្រូវមានការយល់ដឹងច្បាស់លាស់ អំពីផលប្រយោជន៍រយៈពេលវែង​នៃគម្រោង​វិនិយោគ​ដោយចីរភាព មានមូល​ដ្ឋាន​​ចំណេះដឹង បច្ចេកទេស និងជំនាញ មានឆន្ទៈក្នុងការអភិវឌ្ឍឡើងនូវផលិតផល​ហិរញ្ញវត្ថុថ្មី និងសំបូរបែប និង​មាន​បែបបទនីតិវីធីឥណទានងាយស្រួល សម្រាប់គាំទ្រដល់គម្រោង ហើយគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ជាតួអង្គមួយ​សំខាន់​ នៅក្នុងប្រព័ន្ឋអេកូឡូស៊ីហិរវត្ថុមានតួនាទីស្នូល ក្នុងការអនុវត្ត ដោយផ្ទាល់នូវគោលនយោបាយ​ហិរញ្ញវត្ថុ ដោយ​ចីរភាពនេះ ហើយក្រសួងបរិស្ថាន ដែលមានក្រុមប្រឹក្សាជាតិអភិវឌ្ឍ ដោយចីរភាពជាសេនាធិការ​ ក្នុងការផ្តល់កិច្ច​សហការ​ក្រសួងស្ថាប័ន វិស័យឯកជននិងដៃគួរអភិវឌ្ឍន៍ នៅក្នុងកិច្ចការដ៍សំខាន់ ដើម្បីកម្ពុជា​មានការអភិវឌ្ឍដោយចីរភាព ហើយចូលរួមប្រយុទ្ឋប្រឆាំងនឹការប្រែប្រួលអាកាសធាតុ និងគាំពារដល់ភពផែនដីយើង៕

អត្ថបទដែលជាប់ទាក់ទង