ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការឆៀករថយន្ដប្រៀបបាននឹងមនុស្សទៅ​ពិនិត្យសុខភាព​ មន្ទីរជំនាញអំពាវនាវអោយម្ចាស់យករថយន្ដមកឆៀកឲ្យបានគ្រប់ៗគ្នា

323
ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អ្នកប្រើប្រាស់រថយន្ដណា ដែលផុតកំណត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ត្រូវយករថយន្ដមកឆៀកឲ្យបានគ្រប់គ្នា ព្រោះថា ការឆៀករថយន្ដប្រៀបបានដូចមនុស្សទៅពិនិត្យសុខភាពដូច្នេះដែរ។
    លោកប្រធានមន្ទីរសាធារណការ បានឲ្យដឹងថា យានយន្តជាច្រើនគ្រឿងដែលធ្វើចរាចរណ៍នៅតាមដងផ្លូវ ត្រូវបានមន្ត្រី រួមជាមួយកម្លាំងមានសមត្ថកិច្ច
ធ្វើការឃាត់ ឬផាកពិន័យ ដោយសារការផុត កំណត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលជាហេតុធ្វើឲ្យខាតបង់នូវពេលវេលា ប្រាក់កាសផ្សេងៗ លើសពីនេះ គឺបណ្តាលឲ្យកើតមាននូវករណីគ្រោះថ្នាក់ចរាចរណ៍​​ជាយថាហេតុ។
  ដូច្នេះទេលើករណីនេះលោក សំ លាងទ្រី ​ សូម​អោយបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ មេត្តាយករថយន្តរបស់ខ្លួន មកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រៀងរាល់ម៉ោងធ្វើការ ដោយមានក្រុមការងារឆៀក នៃមន្ទីរសាធារណការខេត្តព្រះវិហារ នៅរង់ចាំផ្តល់សេវាជូន​ប្រជាពលរដ្ឋជាប្រចាំ ជាមួយនិងការផ្តល់សេវា បានយ៉ាងឆាប់រហ័ស ទៅតាមតម្លៃដែលបានកំណត់ត្រឹមត្រូវ នៅលើតារាងដែលបានបិទភ្ជាប់ជាមួយ។
   លោកប្រធានមន្ទីរបន្ថែមទៀតថា ​ការយករថយន្តមកត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេស ប្រៀបបាននិងមនុស្សយើងទៅឲ្យគ្រូពេទ្យពិនិត្យសុខភាព​ដែរ ព្រោះយើងម្នាក់ៗ មិនដឹងខ្លួនមុនថា យើងឈឺជំងឺអីនោះទេ ប៉ុន្តែពេលដែលយើងទៅពិនិត្យសុខភាព គ្រូពេទ្យ និងចេញលទ្ធផលពីអាការរោគ របស់យើងពិតប្រាកដ ពេលនោះដែលត្រូវលេបថ្នាំឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ នោះពិតជាអាចការពារបានពីជំងឺបាន។ចំណែករថយន្តក៏ដូច្នេះដែរ យើងមិនដឹងថារថយន្ត​របស់យើងខូចអីឲ្យពិតប្រាកដនោះទេ ប៉ុន្តែពេលដែល​យករថយន្តទៅត្រួតមើលលក្ខណៈបច្ចេកទេស​ ពេលនោះទើបយើងប្រាកដថា រថយន្ត​របស់យើងខូចអីមិនខាន ហើយនៅពេលយើងធ្វើការតាមការណែនាំរបស់មន្ត្រីបច្ចេកទេស នោះយើងនឹងអាចរួចផុតពីគ្រោះចង្រៃដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង