ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អា​ល្លឺ​ម៉​ង់​ និង​បារាំង ​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ ​ពី​ការ​បាញ់​ទម្លាក់​ drone​

137

ប្រទេស​អា​ល្លឺ​ម៉​ង់​ និង​បារាំង​ បាន​ថ្កោលទោស​ចំពោះ​ក្រុម​ផ្ដាច់ខ្លួន​ ដែល​កាន់កាប់​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ​ចំពោះ​ការ​បាញ់​ទម្លាក់​ drone​ របស់​អង្គការ​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ទ្វីបអឺរ៉ុប​ (OSCE)​ និង​បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ និង​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ​ទីក្រុង​មូ​ស្គូ​ ពី​ការ​បង្ក​ហេតុនេះ​ ។​ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ របស់​ទីក្រុង​ Berlin​ និង​ Paris​ បាន​និយាយ​ថា​ drone​ រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រឿង​ ត្រូវ​បាន​បាញ់​ទម្លាក់​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧​ខែតុលា​ ក្បែរ​ព្រំដែន​ប្រទេស​រុ​ស្សី​-​អ៊ុយ​ក្រែ​ន​ លើ​ទឹកដី​ដែល​កាន់កាប់​ដោយ​ក្រុម​ផ្ដាច់ខ្លួន​ ដែល​គាំទ្រ​ដោយ​ទីក្រុង​មូ​ស្គូ​ ។​ ប្រទេស​ទាំង​ពីរ ​បាន​សរសេរ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា​ ព័ត៌មាន​ដែល​ប្រមូលផ្ដុំ​ដោយ​បេសកកម្ម​អង្កេត​ការណ៍​ បានឱ្យ​ដឹង​ថា​ សហព័ន្ធ​ រុ​ស្ស៊ី​ និង​ក្រុម​ផ្ដាច់ខ្លួន​ដែល​ខ្លួន​គាំទ្រ​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្លាក់​ drone​ នេះ​ ៕

អត្ថបទដែលជាប់ទាក់ទង