បុរសម្នាក់ទៅឆក់ត្រី ខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់
កណ្តាល៖ នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា មានករណីឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ កើតហេតុនៅថ្ងៃទី១ វិច្ឆិកា ២០១៨វេលាម៉ោង៦នៅចំណុចក្នុងព្រែកមុខកំពូល ស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឈួន ម៉ាប់ ភេទ ប្រុស អាយុ ៥៤ ឆ្នាំមុខរបរកសិកររស់នៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ រឿងហេតុ កន្លងមកជនរងគ្រោះ បានប្រកបមុខរបរឆក់ត្រីជាប្រចាំ ហើយនៅថ្ងៃទី៣១ តុលា ២០១៨ វេលាប្រហែលម៉ោង២០ ជនរងគ្រោះបានចេញទៅរកឆក់ត្រី ក្នុងព្រែកមុខកំពូល បាត់មិនឃើញត្រឡប់មកផ្ទះទេ។ លុះដល់ថ្ងៃទី១វិច្ឆិកា ២០១៨ វេលាម៉ោង៦ព្រឹកស្រាប់តែឈ្មោះកុយ ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ ដើរទៅលុបមុខនៅកំពង់ទឹក ស្រាប់តែឃើញជនរងគ្រោះស្លាប់ នៅក្នុងទឹកព្រែកហើយឃើញមានទូកនិងឧបរណ៍ឆក់ត្រី នៅក្នងទូកក្បែរខ្លួន ក៏រត់មកប្រាប់ប្រពន្ធជនរងគ្រោះ ដើម្បីស្រង់សពជនរងគ្រោះយកទៅផ្ទះតែម្ដង។
ក្រោយពេលទទួលដំណឹង រួចមកកម្លាំងជំនាញស្រុក និងប៉ុស្ដិ៍ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងពេទ្យបានចុះពិនិត្យសាកសពជនរងគ្រោះ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីឆក់ ខ្លួនឯងស្លាប់ពិតប្រាកដមែន ។ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕