ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របូត​ គន្លឹះ​ធ្លាក់​កន្ទុយ​បុក​បង្គោល​ភ្លើង​បាក់​ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

119


ភ្នំពេញ​ ៖​ រថយន្ត​សណ្តោង​រ៉ឺម៉ក​មួយ​គ្រឿង​ តៃកុង​ បើក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ បាន​របូត​ គន្លឹះ​ធ្លាក់​បុក​បង្គោល​ភ្លើង​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលអោយ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ តៃកុង​បើក​រត់​គេច​ខ្លួន​បាត់​ ទុក​កន្ទុយ​នៅ​កន្លែង​កើត​ហេតុ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីម៉ោង​ជាង១១​យប់ ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​បន្ទប់​ជួល​ ភូមិ​ កំរៀង​ សង្កាត់​ កន្ទោក​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជន​រង​គ្រោះ​ជាម្ចាស់​បន្ទប់ ឈ្មោះ​ ស្រ៊ី​ យ៉ុង​ ភេទប្រុស អាយុ​ ៣៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ លក់​ចាប់​ហួយ​នៅ​ផ្ទះ​ ស្នាក់នៅ​ភូម​ កើតហេតុ​ខាងលើ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ ដង​ខ្តោង​ ឃុំ​ សន្តា​ ស្រុក​ លើក​ដែក​ ខេត្ត​កណ្ដាល​ ។

យោងតាមការអោយដឹងពីម្ចាស់ផ្ទះជួលបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់កំពុងដេកនៅក្នុងបន្ទប់ជួលរបស់គាត់ ដោយមានប្រពន្ធព្រមទាំងកូនប្រុស​ ម្នាក់ព្រមទាំងរូបគាត់ស្រាប់តែឮសន្ធឹករថយន្តទាំងក្នុងល្បឿនយ៉ាងលឿនបន្ទាប់មករថយន្តខាងលើបាន​ របូត​រ៉ឺម៉ក​ សណ្តោង​ ហើយ​កន្ទុយ​ រ៉ឺម៉ក​ខាងលើ​ បាន​ទៅ​បុក​បង្គោល​ភ្លើង​ជាប់​ សំយ៉ាប​ផ្ទះ​ជួល​គាត់​ នឹង​បណ្តាល​ឲ្យ​ ជ្រុល​ទៅបុកទ្វា​បន្ទប់ជួល​របស់​គាត់​បណ្តាលអោយបាក់សង្កត់លើគាត់រងរបួសស្រាលចំណែកទ្វារខូចខាត​ទាំង​ស្រុង​ ។ អ្នកភូមិអោយដឹងថា៖ ​ ភ្លាមៗ ក្រោយកើតហេតុ​នោះ​ តៃកុង​រថយន្ត​ បង្ក​ខាង​លើ​ ឃើញបាក់បង្គោល​ភ្លើង​​ នឹងផ្ទះ​ជួល​ របស់​គាត់​ រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ពេក​ តៃកុង​ រថយន្ត​ខាង​លើ​ បាន​ឡើង​បើករថយន្ត​ គេចខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​ កន្ទុយ​រ៉ឺម៉ក​នៅកន្លែង​កើត​ហេតុ​។

អ្នកភូមិបន្តក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ជា​ម្ចាស់​បន្ទប់​ជួល​ បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ រង​ចាំ​ តំណាង​មក​ដោះស្រាយ​៕

អត្ថបទដែលជាប់ទាក់ទង