ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជន​និទ្ទេស A នឹងបានជួបជាមួយសម្តេច​អគ្គនាយករដ្ឋមន្ត្រី នា​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា

103

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសពីការ​អនុញ្ញាត​ឱ្យ​បេក្ខជន​និទ្ទេស A សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ ចូល​ជួប​សំដែង​​ការ​គួរ​សម​ជាមួយ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលាម៉ោង ៩​ព្រឹក នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តី។

បើតាមក្រសួងអប់រំ ក្រៅពីបេក្ខជន​និទ្ទេស A ហើយនោះ គឺនាយក នាយិកាសាលា ដែលមានបេក្ខជននិទ្ទេស A និងឪពុកម្តាយរបស់បេក្ខជន ក៏អាចចូលរួមជាមួយកូនបានដែរ។

បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំ២០១៨នេះ មាន​ចំនួន​ ៥៥៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ។ ​ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​ទាំងនេះ មាន​បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤០៥ នាក់ ។ និទ្ទេស B មាន​ចំនួន ២ ៨០១ ។ និទ្ទេស C មាន​ចំនួន ៥ ៥៩៥ នាក់ ។ និទ្ទេស D មាន​ចំនួន ៨ ៨៣៥ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៨ ១១៧ នាក់​។​ ​ក្នុងនោះ បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៨ ៤១៥​នាក់ ត្រូវជា ៥៧,២៨% នៃ​បេក្ខជន​ចំនួន ៦៧ ០៧១​នាក់ និង​បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៧ ៣៣៨​នាក់ ត្រូវជា ៧៦,៧៥% នៃ​បេក្ខជន​ចំនួន ២២ ៥៩០​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង