ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្លើមកាន់តែធំហើយ ហ៊ានយកសំរាម ទាំងឡាន មកបោះចោល នៅ ក្រោមស្ពានអាកាស ស្ទឹងមានជ័យ

97


ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបស់សាលាសង្កាត់ ស្ទឹងមានជ័យ បានផ្សាយថា នៅថ្ងៃ សៅរ៍ ទី៣ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅវេលាម៉ោង៩÷៣០នាទី នៅ​ចំណុច ក្រោមស្ពានអាកាស ស្ទឹងមានជ័យ មាន រថយន្ត មួយគ្រឿង មួយតោន កន្លះ ពាក់ស្លាកលេខ 2AE 2856 ភ្នំពេញ បានដឹក សំរាម យកមក បោះចោល នៅ​ក្រោម ស្ពាន ត្រូវបានកម្លាំងប្រជា​ការពារ ឃាត់បាន ។

បច្ចុប្បន្ន ម្ចាស់ រថយន្ត និង រថយន្ត ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ និង សង្កាត់ស្ទឹងមានជ័យទី២ សហការ រាយការណ៍ជូនរដ្ឋបាលខណ្ឌមានជ័យ ដើម្បីមានវិធានការ ។

តាមបញ្ជា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឱ្យមន្ត្រីបរិស្ថានខណ្ឌមានជ័យ ចុះធ្វើកំណត់ហេតុនាំយករថយន្ត និង ម្ចាស់រថយន្តទៅកាន់ សាលាខណ្ឌមានជ័យ ធ្វើផាកពិន័យតែម្តង ចំពោះទង្វើបែបនេះ មហាជន ស្អប់ខ្ពើមជាទីបំផុត ។

សំណួរសួថាតើពួកគាត់ បានឃើញ សមិទ្ធផលដ៏ស្កឹមស្កៃ គឺស្ពានអាកាសស្ទឹងមានជ័យ ដែឫទេ ?
សំណួរសួថា តើពួកគាត់មានបេះដួងជាមនុស្ស ដែឫទេ ?
សំណួរសួថា តើ​ពួកគាត់​មាន បំណងអ្វី ?

ជាចុងក្រោយ បើបងប្អូន ប្រជា​ពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មានបញ្ហាប្រឈម កើតឡើងសូមជួយផ្តល់ព័ត៌មាន អ្នកនៅជិតបំផុតមួយ លោកមេភូមិ​យើងឬសមត្ថកិច្ចនគរបាលប៉ុស្តិ៍​យើង និង រដ្ឋបាលសង្កាត់​យើង និង តាមពត៌មានសង្គមហ្វេសបុក សាលាសង្កាត់ក៏បាន ខ្ញុំបាទ(KiMCHHY) រង់ចាំទទួល 24/24 សូម ថ្លែងអំណរគុណ យ៉ាងស្រាវជ្រាវ ចំពោះការរាប់អាន ពីសំណាក់ បងប្អូនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង