រដ្ឋមន្រ្តីក្រសួងព័ត៌មាន និយាយរឿង មន្រ្តីពូកែអែបអប និងមន្រ្តីចាំបើកលុយប្រាក់ខែ មិនដែលធ្វើការ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននិយាយពីមន្រ្តីរបស់ខ្លួន ដែលមិនសូវមកធ្វើការងារ ចាំតែដល់ខែមកបើកប្រាក់ខែ ហើយមន្រ្តីមួយចំនួនទៀត ចាំតែអែបអប ហើយអាណិតជាងគេ គឺក្រុមមិនសូវមានមុខកន្លែងធ្វើការ ប្រឹងចុចគាំទ្រ។
លោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣ខែវិច្ឆិកានេះ បានសរសេរលើផេកហ្វេសប៊ុកថា “ព្រឹកមិញនេះ មុនចេញធ្វើការឃើញមន្ត្រីម្នាក់បង្ហោះថា “មន្ត្រីធ្វើការចាញ់មន្ត្រីអែបអប” ហើយឃើញអ្នកគាំទ្រជិតកន្លះពាន់នាក់ ។ ដល់បើករកមើលតួអង្គឃើញថាមន្ត្រីបង្ហោះនេះ មួយខែមកធ្វើការតិចជាងមួយខែមានអាទិត្យប៉ុន្មានថ្ងៃផង តែគាត់ច្រណែនគេមកធ្វើការច្រើនជាងគាត់ ហើយគាត់ហៅ អ្នកមកធ្វើការងារទាំងនោះ ជាពួកអែបអប មិនដូចគាត់មិនចេះអែបអបអាណាទាំងអស់ ចាំតែបើកប្រាក់ខែ អញមិនថោកទាបដូចពួកអាប្រឹងធ្វើការទេ ។ គិតទៅសម័យហ្វេសប៊ុក ឲ្យតែនិយាយពីរោះ គឺត្រូវទាំងអស់ ។ អាណិតជាងគេ គឺក្រុមមិនសូវមានមុខកន្លែងធ្វើការ ប្រឹងចុចគាំទ្រ ឯអ្នករវល់ការងារ អត់មានពេលបើកសម្តែងមតិ !”។
ជាមួយនឹងការថ្លែងរបស់លោករដ្ឋមន្រ្តី ក៏មានមិត្តក្នុងផេកហ្វេសប៊ុក ដែលមានគណនី ឈ្មោះ Soler Ai បានសរសេរសាខំមិនតបវិញថា “ត្រូវណាស់ឯកឧត្តម… មន្រ្តីមួយចំនួនបើអស់ជំនឿលើខ្លួនឯងហើយ ដឹងហើយថាមុជមិនជ្រៅទៅមិនឆ្ងាយទេ បើឲ្យអែបអបដូចគេផ្សេង… គួរតែកុំនៅស្ដាយក្របខ័ណ្ឌអ្វីទៀត… លាចេញមកក្រៅតិះទៀន ឲ្យពេញមាត់ពេញក ឲ្យមន្រ្តីអែបអប ដែលយើងសំដៅនោះ គេឃើញពិតថា យើងមិនត្រូវការ (អត់បាន ហើយរស់បាន) ក្របខ័ណ្ឌដែលបានដោយសារអែបអបនោះទេ! ហេហេ”។
ចំណែក ផេកឈ្មោះ អត្តនោម័ត ជំហរ បានសរសេរថា “អត្តនោម័ត ជំហរ គោរពឯកឧត្តម ឧទាហរណ៍មន្រ្តីដែលខិតខំបានតូចចិត្ត ឬ អស់សង្ឃឹមនឹងការខិតខំ ក៏ចាប់ផ្តើមមើលបណ្តាំអ្នកអែបអប អ្នកមិនខិតខំ អ្នកអានការសែត ក្នុងការិយាល័យ និងអ្នកប៉ប៉ាច់ប៉បោច ដូច្នេះ មន្រ្តីនោះក៏ចាប់ផ្តើមធុនទ្រាន់ លែងចង់មកធ្វើការ ឬមកធ្វើតាមបណ្តាំអ្នកទាំងនោះ ក្រោយមក ក្រុមអ្នកទាំងនោះ បានយកពេលវេលាចុងក្រោយ នៃភាពអស់សង្ឃឹមរបស់អ្នកខិតខំនោះ មកបើកបង្ហាញ និងរាយការណ៍។ នេះជាឧទាហរណ៍ប្រាកដនិយមមួយ។
រីឯង Pov Malish បានបញ្ចេញមតិថា “គាត់ឆ្លាត មិនភ្លើទៅអែបអបទេ សុខចិត្ត នៅផ្ទះ ចាំតែបើកប្រាក់ខែមិនស្រួលជាង”៕