ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនផ្ដល់ម៉ាស៊ីន អ៊ិចសារ៉េ ០២គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រួតពិនិត្យការងាររដ្ឋបាលទូទៅ

37

បន្ទាយមានជ័យ៖ លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទទួលបដិសណ្ឋារកិច្ច និងរៀបចំសណ្ដាប់ធ្នាប់ជូន លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន អញ្ជើញមកត្រួតពិនិត្យកន្លែងបំពេញការងារ (បែបបទចេញ-ចូល) និងផ្ដល់ម៉ាស៊ីន អ៊ិចសារ៉េ ចំនួន ០២គ្រឿង ដែលជាអំណោយរបស់ប្រទេសជប៉ុន ដើម្បីបម្រើឱ្យផល ប្រយោជន៏ប្រជាពលរដ្ឋ ពិសេសការងាររដ្ឋបាលទូទៅ
ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបន្ដការអញ្ជើញទស្សនៈកិច្ច ការងាររដ្ឋបាលផ្សេងៗ របស់ច្រកចេញ-ចូលអន្ដរជាតិប៉ោយប៉ែត ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង