អភិបាលដង្កោ ប្រជុំដាក់ផែនការពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដង្កោ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី គឹម ញឹប អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ។
កិច្ចប្រជុំរសៀលនេះផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា៖១.ការពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។
២.ការបង្ក្រាប និងលុបបំបាត់គ្រឿងញៀន ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងការលុបបំបាត់ក្មេងទំនើងតាមសាលារៀន។
៣.ពង្រឹងការងារស្រង់ស្ថិតិ ប្រជាពលរដ្ឋ និងជនអន្តោប្រវេសន្ត៍ ក្នុងមូលដ្ឋាន។
៤.ពង្រឹងការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា៖សមាសភាពចូលរួម៖ លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ តំណាងការិយាល័យគយ និងរដ្ឋាករខណ្ឌ តំណាងសាខាពន្ធដាខណ្ឌ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ លោក លោកស្រីចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង១២ ស្មៀនសង្កាត់ទាំង១២ ប្រធានភូមិទាំង៨១ និងលោកនាយក នាយិកា វិទ្យាល័យ០៣ អនុវិទ្យាល័យ០៦ និងបឋមសិក្សា២៣៕