ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនចៅប្តឹងដកមេចេញ តែឥឡូវគេដកខ្លួនឯងចេញ, ក្រសួងរៀបចំដែនដី ផ្លាស់ប្ដូរកន្លែងបម្រើការងារមន្ត្រី ៧រូប ពីមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ មកនៅទីស្ដីការក្រសួង

68

 

បន្ទាយមានជ័យ ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២៤បានចេញប្រកាស ស្ដីពីការផ្លាស់ប្ដូរកន្លែងបម្រើការងារមន្ត្រី ៧រូប ពីមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ មកនៅទីស្ដីការក្រសួង។

សូមរំលឹកថា នៅអំឡុងចុងឆ្នាំ២០២៣មន្ត្រីរាជការនៃមន្ទីរៀបចំដែនដីនគរួបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បាននាំផ្ទិតមេដៃសំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីដើម្បីសុំដកលោក អាង ណារិទ្ធ ប្រធានមន្ទីរៀបចំដែនដីនគរួបនីយ៍កម្មសំណង់និងសុរិយោដីខេត្ត គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ ចរិកឆេវឆាវច្រឡងខាម សំដីអអសុរោះ ជេប្រមាថមន្ត្រីក្រោមឱវាធ ការងារមិនទទួលខុសត្រូវលើកិច្ចការ បើមានបញ្ហាអោយចៅទទួលកំហុសនិងស៊ីដាច់លុយការងារកូនចៅ។
ក្រោយក្រសួងចុះធ្វើអធិការកិច្ចស្រាវជ្រាវសាកសួរព័ត៌មានហើយត្រឡប់ទៅវិញ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះមន្ត្រីអធិការកិច្ចរបស់ក្រសួងបានជួបប្រជុំជាមួយអភិបាលខេត្តបន្ទាយមានជ័យ ដោយអនុញ្ញាត្តិអោយអ្នកសារព័ត៌មានចូលគឺប្រជុំចង្អៀតរឺសម្ងាត់ ហើយលិចលឺថា ដកលោក អាង ណារិទ្ធ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យហើយត្រូវលាចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤និងដកអនុប្រធានចំនួន៥នាក់ និងដកប្រធានការិយាល័យ២នាក់។
បើសិនជាក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់ដកលោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មន្ត្រីរាជការក្រោមឱវាទពិតជាទទួលបានភាពយុត្តិធម៌ ហើយសង្ឃឹមថាបើប្រធានថ្មីឡើងសុំមានគុណធម៌និងសីលធម៌ភាពជាអ្នកដឹកនាំ។

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រាប់បណ្តាញសារព័ត៌មានថា : ការផ្លាស់ប្តូរសរុបមានចំនួន ៧នាក់ ក្នុងនោះមាន អនុប្រធាន ៥នាក់ និងថ្នាក់ការិយាល័យ ២នាក់។ ការផ្លាស់ប្តូរនេះ គឺផ្លាស់កន្លែងធ្វើការពីរៀបចំដែនដីនគរូបនីយកម្ម សំណង់ ខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅក្រសួង មកដកបទពិសោធន៍ សិក្សារៀនសូត្របន្ថែមបំពេញការងារនៅទីស្តីការក្រសួង៕

អត្ថបទដែលជាប់ទាក់ទង