ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ចំនួន៣នាក់ ដើរសុំលុយ ពលរដ្ឋខ្មែរអ៊ីស្លាម នៅក្នុងវិហារអ៊ីស្លាម
ភ្នំពេញ៖ នៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ៤០នាទី ការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី១ បានធ្វើការឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ចំនួន៣នាក់ (ស្រី១នាក់) ស្នាក់នៅធ្វើការ ខុសច្បាប់។
បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរបំភ្លឺ ឃើញថាជនទាំង៣នាក់នេះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ប្រើប្រាស់ប្រភេទវិសាទេសចរណ៍ ហើយពួកទាំង៣នាក់នេះ ក្រោយពីការសាកសួររួចមកឃើញថា ពិតជាដើរសុំលុយ ពលរដ្ឋខ្មែរអ៊ីស្លាម នៅក្នុងវិហារអ៊ីស្លាម ពិតប្រាកដមែន។
ក្រោយពីសុំ គោលការ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនទាំង ៣នាក់នេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕