ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងឆាបឆេះអតីត KTV N8 ដែលម្ចាស់គេទុកចោល មិនបានបើកដំណើរឡើយ យ៉ាងសន្ធោសន្ធៅ ផ្អើលពលរដ្ឋក្បែរស្ដុបអាងទឹកអូឡាំពិក

103

រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងបានឆាបឆេះអតីត KTV N8មួយកន្លែងដែលគេទុកចោលយ៉ាងសន្ធោសន្ធៅ បង្កឱ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរស្តុបអាងទឹកអូឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ គេបានឃើញផ្សែងហុយទ្រលោមយ៉ាងខ្មៅខ្មួលខ្មាញ់ចេញពីជាន់ខាងលើ ក្នុងអគារអតីត KTV ដែលគេទុកចោល ។ លុះមួយសន្ទុះក្រោយ ក៏កើតជាអគ្គិភ័យឆាបឆេះខ្លាំងឡើងៗតែម្ដង ដោយឃើញដូច្នេះ អ្នកឃើញហេតុការណ៍ក៏នាំគ្នាថតរូប និងរាយការណ៍ដំណឹងនេះជូនសមត្ថកិច្ច ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យផងដែរ»។

បន្ទាប់ពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ហើយខណៈពេលកើតហេតុ មន្ត្រីអគ្គិភ័យក៏បានធ្វើការវា.យបំបែកកញ្ចក់ និងវា.យបំបែកជញ្ចាំង ដើម្បីចូលទៅបា.ញ់ទឹកពន្លត់ផ្នែកខាងក្នុងផងដែរ។

បច្ចុប្បន្នអគ្គិភ័យខាងលើនេះ មិនទាន់រលត់នៅឡើយនោះទេ សមត្ថកិច្ចក៏បានបន្តបា.ញ់ទឹកពន្លត់រហូតដល់ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ។ ហើយចំពោះមូលហេតុដែលបង្កឱ្យមានការឆាបឆេះនេះ សមត្ថកិច្ចមូលដ្ឋាន រួមទាំងមន្ត្រីជំនាញអគ្គិភ័យ កំពុងតែធ្វើការ ស្រាវជ្រាវរកមូលហេតុផងដែរ ដោយសារក្លឹបនេះ គឺម្ចាស់គេទុកចោល មិនបានបើកដំណើរឡើយ៕

អត្ថបទដែលជាប់ទាក់ទង