ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-142 ហោះឆ្វែលពីលើនាវាចម្បាំងអាមេរិក

157

ម៉ូស្គូ៖ យន្ដហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-142 មួយគ្រឿង បានហោះឆ្វែលពីលើនាវាចម្បាំងអាមេរិក មួយគ្រឿង ដែលកំពុងចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាមួយអង្គការណាតូ នៅឯឆ្នេរសមុទ្រនៃប្រទេសន័រវែស ដោយ បង្កឱ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយ ខណៈទីក្រុងមូស្គូអះអាងថាវាគ្រាន់តែជាការហោះហើរធម្មតា ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
យន្ដហោះទម្លាក់គ្រាប់បែក Tu-142 បានបង្ហាញខ្លួនពីលើនាវាចម្បាំង USS Mount Whitney មកពីកងនាវាចម្បាំងអាមេរិក ទី៦ ដែលកំពុងចូលរួមធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំរបស់អង្គការណាតូឈ្មោះ Trident Juncture 18 ក្នុងប្រទេសន័រវែស។ ក៏ប៉ុន្តែជាសំណាងល្អ មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងនោះទេ ស្របពេលសារព័ត៌មានជាច្រើន នាំគ្នាព្រមានពីហានិភ័យ នៃសង្រ្គាមរវាងរុស្ស៊ី និងណាតូ នៅក្នុងករណីមានការប៉ះទង្គិចគ្នាកើតឡើងមែននោះ។

ចំណែកឯ យោធារុស្ស៊ី ក៏បានទទួលស្គាល់ដែរថា យន្ដហោះទម្លាក់គ្រាប់បែកប្រឆាំងនាមុជទឹកធុន Tu-142 ពីរគ្រឿង ពិតជាបាន ធ្វើការហោះហើរ នៅក្នុងតំបន់ដែនទឹកនៃសមុទ្រន័រវែសកាលពីថ្ងៃសុក្រប្រាកដមែន ដោយយន្ដហោះទាំងពីរនេះ បានចំណាយ ពេលហោះហើរ១២ម៉ោង និងត្រឡប់ទៅមូលដ្ឋានទ័ពអាកាសក្នុងតំបន់ Vologda ប្រទេសរុស្ស៊ីវិញ ដោយជោគជ័យ។
គួរបញ្ជាក់ថា សមយុទ្ធយោធា Trident Juncture 18 របស់អង្គការណាតូកំពុងប្រព្រឹត្តទៅក្នុងប្រទេសន័រវែស ដោយមានការចូល រួមពីកងទ័ព៥០០០នាក់ រថក្រោះ និងរថពាសដែក១០០០០គ្រឿង នាវាចម្បាំង៦៥គ្រឿង និងយន្ដហោះ២៥គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង