ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតែមាន បើទោះបី ក្រុមការងារចម្រុះរបស់ខេត្តព្រះវិហារ ធ្វើសកម្មភាពចាប់កាត់ទ្រុងនិងផាកពិន័យយ៉ាងណាក្តី

64
ព្រះ​វិហារ​៖ រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតែមាន បើទោះបី ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ធ្វើសកម្មភាពចាប់កាត់ទ្រុងនិងផាកពិន័យជាច្រើនគ្រឿងយ៉ាងណាក្តី ។
    ជាងស្តែងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ១៥ គ្រឿងដោយក្នុងនោះបានធ្វើការដោះរានតខាងក្រោយ ដឹកសំពីងសំពោង គ្មានបណ្ណបើកបរ ជាច្រើនគ្រឿងផងដែរ។
  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា សម្រាប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ១៥ គ្រឿង ក្នុងនោះ  ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៤ គ្រឿង កាត់ទ្រុងនៅនឹងកន្លែង  ចំនួន ០១ គ្រឿង សំពីងសំពោង ចំនួន ០១ គ្រឿង ខ្វះឯកសារ ចំនួន ០៦ គ្រឿង បណ្ណបើកបរក្លែងក្លាយ  ចំនួន ០២ គ្រឿងរថយន្តគ្មានផ្លាកលេខចំនួន ០១ គ្រឿង៕
អត្ថបទដែលជាប់ទាក់ទង