ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ឃាត់ជនជាតិ​ចិន​ម្នាក់ករណី​ហឹ​ង្សា​ដោយ​ចេតនា​ ទៅ​លើ​នារី​បម្រើ​ការ​នៅ​ខារ៉ាអូខេ​

352


​ប៉ៃលិន​៖​ ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា​ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃអាទិត្យ​ ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

​មន្ត្រី​នគរបាល​ខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹង​ថា ​ជន​បង្ក​ឈ្មោះ​ លាង​ វូ​ (liang​ wu)​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ចិន​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ក្រោ​ន​។​ ជន​រង​គ្រោះ​មានឈ្មោះ​ ញា​ញ​ ស្រី​ដា​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​ មុខរបរ​ម​ប្រើ​ការ​នៅ​ខារ៉ាអូខេ​”​សិន​”​ (​ SENSE​ )​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ មូលហេតុ​បង្ក​ឡើង​ដោយសារ​ច្រឡំ​មនុស្ស ​ព្រោះ​មុន​ពេល​កើតហេតុ​ជនជាតិ​ចិន​រូប​នេះ ​បានឲ្យ​ប្រាក់​ទៅ​នារី​បម្រើ​ការ​នៅ​ខេ​រ៉ា​អូ​ខេ​ម្នាក់​ ចំនួន​១០០ដុល្លារ​ ដើម្បី​យក​នារី​នោះ​ទៅ​ដេក​ ក្រោយ​នារី​នោះ​បាន​លុយ​រួច​ នាង​ក៏​គេច​បាត់​ បន្ទាប់​មក​ជនជាតិ​ចិន​នោះ ​បានឃើញ​ជន​រង​គ្រោះ​ ដោយ​ស្មានថា​ជានា​រី​ដែល​យក​លុយ​ខ្លួន ​ក៏​ប្រើ​ហិង្សា​តែ​ម្តង​។​ បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទដែលជាប់ទាក់ទង