ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនស្រ្តីម្នាក់ ករណី បើកទីតាំង និងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាម និងបៀរ

55

កណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីបើកទីតាំងនិងល្បែងស៊ីសងខុសច្បាប់(ឆ្នោតវៀតណាមនិងបៀរ) កើតឡើង ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកមុខកំពូល បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទស្រី យកមកអង្គភាពដើម្បីសាកសួរ។

វត្ថុតាងដកហូតៈ ទូរស័ព្ទ ០១គ្រឿង, បៀរ ១៦ហ៊ូ, កំរាលក្រាលលេងបៀរ ០២, ម៉ាស៊ីនគិតលេខ ០១, ក្រដាសនិងសម្ភារៈកត់កន្ទុយលេខមួយចំនួន, ក្រដាសផួយកត់រួចចំនួន០៨សន្លឹក, ក្រដាសរ៉ាមសម្រាប់កត់០៧ក្បាល, ក្រដាសផ្ដាន០៧សន្លឹក, ប៊ិច០១ដើម និងទឹកលុប០១ដើម។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។ ជនត្រូវចោទត្រូវបានតុលាការខេត្តកណ្ដាលឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង