លោកជួន ណារិន្ទ ៖ ករណី ម៉ូលីកា មិនមែនជាជនរងគ្រោះទេ ជាការប្រឌិតរឿង( Fake Facebookaccount) មិនមែនជារឿងពិតទេ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2024 នេះបានថ្លែងសារនៅលើផេក facebook ផ្លូវការថា ៖ ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន មេត្តាជ្រាបថា ករណី( ម៉ូលីកា មិនមែនជាជនរងគ្រោះទេ) ខាងលើ ជាការប្រឌិតរឿង( Fake Facebookaccount) មិនមែនជារឿងពិតទេ។
លោកស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថា ទាំងមនុស្សទាំងTelegram ឆ្លងឆ្លើយគឺជាបុគ្គលផ្សេងរៀបចំ ។
រឿងខាងលើនេះ សូមពុកម៉ែពូមីងបងប្អូននិងមហាជនទាំងអស់ ជូនជ្រាប ថាវាមិនពិតទេ!។
លោកបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូចថាបើរឿងមិនច្បាស់កុំអាលយកទៅវាយប្រហារ (គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិនព្រោះវាធ្វើឲប៉ះពាល់ដល់កិត្តិយស់ បុគ្គល និងស្ថាប័ណ្ឌទាំងមូល)។
ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការហើយ។
សូម អរគុណច្រើន ដែលមហាជនចូលរួមគាំទ្រ ជឿជាក់មកលើសមត្ថកិច្ចយើង! ពីខ្ញុំ រាជសឹង្ហ ។