ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងមិនចុះសម្រុងនឹងគ្នា បុរសជាជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់ទៅលើស្ត្រី បណ្តាលឲ្យស្លាប់
ភ្នំពេញ៖ ករណី “ឃាតកម្ម” បុរស ១នាក់ ជាជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់ទៅលើស្ត្រី ១នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងបាញ់សម្លាប់ខ្លួនតាមក្រោយ ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:១០នាទី ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតលើផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វេលាម៉ោង ២១:១២នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៉ាន់ តាំងស្រាន់ បានបញ្ជូនព័ត៌មានទៅ លោកវរ សេនីយ៍ឯក ហួរ ម៉េងវ៉ាង មុខងារ អធិការ លេខទូរសព្ទទំនាក់ទំនង ០១២ ៧៩០ ៣៣៣ ដើម្បី អន្តរាគមន៍បន្ទាន់ ។
សមត្ថកិច្ចជំនាញចុះដល់ទីតាំងកើតហេតុ និងសាកសួរ ។ ជនសង្ស័យឈ្មោះ ទូច វឌ្ឍនៈ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរមេធាវី (របួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានឃាត់ខ្លួន) ជនរងគ្រោះឈ្មោះ អែម សុវីដែត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ (ស្លាប់) ។ ជនសង្ស័យ បានប្រើកាំភ្លើងខ្លី ០១ដើម ម៉ាក CZ P07-134139 បង់ចំនួន ០១ មាន០៨គ្រាប់ ។ មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ (ត្រូវជាសង្សានឹងគ្នា) បានទៅទទួលម្តាយជនរងគ្រោះជាមួយ គ្នាដោយជនសង្ស័យបើករថយន្តតាមក្រោយ (រថយន្តពីរផ្សេងគ្នា) ។ លុះវេលាម៉ោងប្រហែល ២០:៤០នាទី ជនរងគ្រោះបើករថយន្តបម្រុងចូលផ្ទះ ប៉ុន្តែជនសង្ស័យបានបើករថយន្តមកពាំង ពេលនោះឈ្មោះ អែម សុវីដែត ចុះពីលើរថយន្តក៏ត្រូវបានឈ្មោះ ទូច វឌ្ឍនៈ បាញ់ចំនួន ០៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង បន្ទាប់មកជនសង្ស័យបានបាញ់ខ្លួនឯងចំនួន ០១គ្រាប់ រងរបួស ធ្ងន់ ។ ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងមិនចុះសម្រុងនឹងគ្នា ។ សពប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តសៀមរាប ។
យោងតាមម្តាយរបស់ជនរងគ្រោះដែលត្រូវបណ្ដេញ
សារព័ត៌មានសង្គមសម្ភាសន៍ ការបា.ញ់សម្លា.ប់នេះកើតឡើងដោយសារតែកូនស្រីរបស់គាត់សុំបែកគ្នា ប៉ុន្តែមេធាវីជាខ្មា.ន់កាំភ្លើ.ងមិនព្រម ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territory ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ក្នុងទិសដៅពីកើតទៅលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកមកឈប់លើចិញ្ចើមផ្លូវក្បែរនឹងបុរីប៉េងហួតដឹសាឡែត៍ ស្រាប់តែគេបានឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007បើកបរដោយបុរសម្នាក់ ជាខ្មាន់កាំភ្លើ.ងធ្វើដំណើរមកពីក្រោយស្របទិសគ្នា រួចក៏បានបើកមកឈប់នៅពីក្រោយរថយន្តនារីរងគ្រោះ ក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្តហើយ ដើរមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវ បុរសជាសង្សារ និងជាខ្មាន់កាំភ្លើ.ងចុះពីរថយន្តហើយដកកាំភ្លើ.ងខ្លីបា.ញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រា.ប់ បណ្តាលឲ្យដេកដួលស្លា.ប់ក្នុងថ្លុ.កឈា.ម ហើយបុរសជាជនដៃដល់បានយកកាំភ្លើ.ងបា.ញ់សម្លា.ប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
យោងតាមកាមេរ៉ាសុវត្ថិភាព មុនពេលកើតហេតុនារីរងគ្រោះចុះពីលើរថយន្តដើរបានបន្តិច ត្រូវបានជនសង្ស័យជាខ្មាញ់កាំភ្លើ.ងដកកាំភ្លើ.ងបា.ញ់សម្លា.ប់ហើយរួចដើរចេញបានបនិ្តចក៏បា.ញ់សម្លា.ប់ខ្លួនឯងដេកដួលតែម្តង ។
តាមប្រភពពត៌មានបានបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ បុរសជាមេធាវី និងជាខ្មាន់កាំភ្លើ.ងបានបើករថយន្តម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007ឡើងលើស្ពានកោះនរា ប៉ុនប៉ងលោ.តទឹកទឹកសម្លា.ប់ខ្លួន និងមាននារីរងគ្រោះនៅកន្លែងកើតហេតុលើស្ពាននោះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្មានថាថា លោ.តទឹកសម្លា.ប់ខ្លួន មួយសន្ទុះក្រោយមកបុរសខាងលើក៏បានឡើងលើស្ពានមកបើករថយន្តទៅផ្ទះវិញ។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅជំនាញកោសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើស.ពនារីរងគ្រោះក្រោយពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕