ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បង្កចេញជាអំពើហិង្សាលើខ្នងភ្នំគីរីរម្យ របួសធ្ងន់ម្នាក់ និង៣នាក់ត្រូវចាប់ខ្លួន

52

កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កចេញជាអំពើហិង្សាលើខ្នងភ្នំគីរីរម្យ ត្រូវសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ហើយម្នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។ ប៉ុន្តែបន្ដផ្សាយតាមបណ្ដាញសង្គមថាករណីហិង្សាដេញកាប់គ្នា លើខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដោយសារជម្លោះរឿងដណ្ដើមស្រី។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា វេលាម៉ោង១៤:២០នាទី នៅលើឧទ្យានជាតិគីរីរម្យចំណុចជិតរង្វង់មូលនាគព័ន្ធ ករណីម៉ូតូ ០១គ្រឿងម៉ាកscopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២ ជិះ ០២នាក់ ១-ឈ្មោះ វី សុគុន្ធ ប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ម្នាក់ទៀតមិនស្គាល់បានជិះទៅបុកម៉ូតូ០១គ្រឿងទៀត ម៉ាកសងC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម លេខ ភ្នំពេញ:1KK-4037 ជិះគ្នា ០២នាក់: -ឈ្មោះ សេង រ៉ាវ័ន្ត ប្រុស អាយុ២០ឆ្នាំ(អ្នកឌុប) នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ និង-ឈ្មោះ គង់ ណាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ បណ្ដាលឲ្យដួលទាំង ២ រួចបក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា បានមកដល់ក៏ទាញដំបងមែកស្រល់ ដេញវាយទៅលើឈ្មោះ វី សុគុន្ធ និងបក្ខពួក នៅកន្លែងកើតហេតុ ចំណែកឈ្មោះ សេង រ៉ាវ័ន្ត ពេលងើបពីដួលវិញ ក៏ទាញដំបងឬស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ទោ ម៉ែន សុខេម អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជានិងឡើងស្ទាក់ឃាត់បានភាគីម្ខាងទៀត ៣នាក់: ១-ឈ្មោះ សេង រ៉ាវ័ន្ត ២-ឈ្មោះ គង់ ណាវី ៣-ឈ្មោះ សេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ និងឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន ចំណែកភាគីម្ខាងទៀតឈ្មោះ រី សុគន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។

វត្ថុតាងដកហូត ម៉ូតូចំនួន ៣គ្រឿង: ១-គ្រឿងម៉ាកscopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២ , ២-ម៉ាកសងC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ:1KK-4037, ៣-ម៉ាកសងC125 សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ:1JA-7814។

ករណីខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង