ឪពុកចុងរំលោភសេពសេន្ថវៈលើកូនស្រី ត្រូវបាននគរបាលស្រុកបាណន់ ឃាត់ខ្លួន
បាត់ដំបង៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៦និង១០នាទី នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីរំលោភសេពសេន្ថវៈ មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន យ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ឪពុកចុង បច្ចុប្បន្នស្នាក់នៅទំនប់អាងកំពីងពួយ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រកបមុខរបរនេសាទត្រី បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ យ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ (ត្រូវជាកូនចុង) នៅពេលទៅរកត្រី និងពេលនៅផ្ទះស្ងាត់តែពីរនាក់រហូតបានសម្រេចជាច្រើនលើក (ដែលបានកើតមានឡើងពីក្នុងកំឡុងដើមឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី០៩.០២.២០២៤) ដោយបានគំរាមសម្លាប់ និងហាមមិនឲ្យនិយាយប្រាប់អ្នកណាដឹងឡើយ លុះដល់វេលាម៉ោប្រហែល០១យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែឪពុកចុងឈ្មោះ ស៊ុន យ៉ុម បានលួចឡើងតាមបង្អួចចូលក្នុងបន្ទុប់កូនស្រីចុងឈ្មោះ យ.ស.ន បម្រុងរំលោភ តែកូនស្រីប្រកែកមិនបានសម្រេច ហើយនិយាយរឿងប្រាប់ដល់ម្តាយបង្កើតឈ្មោះ សរ សារុំ អាយុ៤២ឆ្នាំ បានអោយដឹង ។
ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុន យ៉ុម មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ បានសម្រេចជាច្រើនលើក ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕