ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្នំពេញក្រោនធ្លាក់ត្រឹមវគ្គKnock-Out Stageបន្ទាប់ពីចាញ់ក្រុម Central Coast Mariners០ទល់៤

133

ភ្នំពេញ៖ភ្នំពេញក្រោនដែលជាក្រុមេជើងឯកលីគរបស់កម្ពុជាបានខ្ទាតចេញពីព្រឹត្តិការណ៍AFC Cup 2023/24ហើយបន្ទាប់ប្រកួតចាញ់ក្រុម Central Coast Mariners០ទល់៤
នាម្សិលម៉ិញនៅទីក្រុងស៊ីដនីប្រទេសអូស្ដ្រាលី។
ការប្រកួតដែលធ្វើនៅកីឡាដ្ឋានIndustree Group នាទីក្រុងស៊ីដនីនេះ វគ្គទី១ ភ្នំពេញក្រោន របូតតែ ១គ្រាប់ប៉ុណ្ណោះ ដែលស៊ុតបញ្ចប់ទីដោយកីឡាករ Jing Reecនៅនាទី៣៧ ។ ប៉ុន្ដែវគ្គទី២ ក្រុមខ្លាំង Central Coast Mariners បានបន្ថែម ៣គ្រាប់ទៀត ដែលធ្វើបាន Hat-Trick ដោយកីឡាករ Ryan Edondson នៅចុងម៉ោង ដែលជួយឲ្យក្រុមកំពុងឈរលេខ២នៃលីគកំពូលអូស្ដ្រាលីនេះឡើងវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 ដោយត្រូវជួបក្រុមរួមជាតិ Macarthur FC ដែលបានយកឈ្នះក្រុម Sabah របស់ម៉ាឡេស៊ី ៣ទល់០ កាលពីល្ងាចមិញ ។
សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជាភ្នំពេញក្រោនបានបញ្ចប់ភារកិច្ចក្នុងពានរង្វាន់
កម្រិតទី២ប្រចាំទ្វីបអាស៊ីនេះជាមួយកំណត់ត្រាក្លិបបាល់ទាត់កម្ពុជាដំបូងដែលបានឡើងដល់
វគ្គកណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុបចំនួន៩ប្រកួតតាំងពីវគ្គជម្រុះបឋម រហូតដល់វគ្គ Knockout ដោយលទ្ធផលឈ្នះ ៦ប្រកួត និងចាញ់ ៣ប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង