ជនបរទេស៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តបុករះពីខណ្ឌដូនពេញ មិនឈប់ដោះស្រាយរួចបន្តល្បឿន បើករត់មកដល់ខណ្ឌសែនសុខ ជ្រុលបុកបង្គោលភ្លើងទៅមុខលែងរួច
រាជធានីភ្នំពេញ ៖ ករណីរថយន្តឡិចស៊ីសមួយគ្រឿងក្រោយបង្កគ្រោះថ្នាក់រួចមិនព្រមឈប់ដោះស្រាយគ្នាទេ បែរបើករត់រហូតទៅបុករថយន្តម៊ែសឺដែសគេមួយគ្រឿងក៏នៅតែមិនព្រមឈប់ក៏បន្តបុកបង្គភ្លើងទើបទើបរថយន្តនោះទៅមុខលែងរួច ។
យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងបានឃាត់ខ្លួនជនជាតិចិន និងវៀតណាមមានប្រុសមានស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅបុកបង្គោលភ្លើងថ្ម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០ និង៣០នាទីយប់ ។
ប្រភពឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្តម៉ាក Lexus GS300 ពណ៌.ស ពាក់ផ្លាកលេខ 2AF-1927 អ្នកបើកបរមានគ្នា០៤នាក់ (ស្រី០២នាក់) បានប៉ះជាមួយរថយន្តម៉ាកToyota Prius ពណ៌.ស នៅចំណុចវត្តបុទុមវត្តី កែងផ្លូវ២៤០ ។
ប្រភពឱ្យដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់ហើយ រថយន្តនេះបានបើកគេចមកដល់ចំណុចស្តុបផ្សារដើមគរក៏បានប៉ះជាមួយរថយន្ត០១គ្រឿងទៀតម៉ាកMercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាKD7.BENZ ហើយបើកគេចរហូតដល់ចំណុចស្តុបណតប្រ៊ីដ លើផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏ទៅបុកបង្គោលភ្លើងថ្ម បណ្តាលឱ្យខូចខាតរថយន្តនោះខូចធ្ងន់ធ្ងរមិនអាចបន្តដំណើរទៅមុខបាន ទើបឃាត់បាន ៕





















