ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់កម្ពុជា ស្របតាមនាមវលីនៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២

54

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់កម្ពុជា ស្របតាមនាមវលីនៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូរសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា កម្មវិធីកាត់បន្ថយនិង/ ឬលុបបំបាត់ពន្ធគយនេះ ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
កម្មវិធីកាត់បន្ថយនិង/ ឬលុបបំបាត់ពន្ធគយ ដូចមានចែងនៅក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ត្រូវអនុវត្តចំពោះតែទំនិញនាំចូលទាំងឡាយណា ដែលមានដើមកំណើតនៅបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ ដោយ អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ស្តីពីវិធានដើមកំណើត នៃកិច្ចព្រមព្រៀងនេះ ។

អនុក្រឹត្យ បញ្ជាក់ដែរថា អ្នកនាំចូលត្រូវគោរពតាមវិធាន និងនីតិវិធីនានា ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្ត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង