ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល កម្មករ កម្មការិនី ជាង២ម៉ឺននាក់ នៅខេត្តតាកែវ

82

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ២៣,៤៦៦នាក់ទៀត មកពីរោងចក្រសហគ្រាសចំនួន២០ ដែលមកតាមស្រុកនានា នៅក្នុងខេត្តតាកែវ។

ពិធីសំណេះសំណាលនេះ នឹងធ្វើឡើង នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ ផលិតផលទាំងអស់ ត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារ ក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង