គ្រូបង្វឹក និងកីឡាករទូក ២នាក់ចូលរួមបោះជំរុំហ្វឹកហាត់ និងការប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣នៅថៃ
ភ្នំពេញ៖សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាត្រៀមមនឹងបានបញ្ជូនគ្រូបង្វឹក និងកីឡាករចូលរួមការប្រកួតបោះជំរុំហ្វឹកហាត់ពង្រឹកសមត្ថភាព និងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣ (13th Asian Canoe Slalom Champinoshipe) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃនាពេលខាងនេះ។
លោក គង់ សុភាព អគ្គលេខាធិការរងបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជានឹងបញ្ជូនគ្រូបង្វឹក ១រូប និងកីឡាករ ១ រូបចូលរួមការបោះជំរុំហ្វឹកហាត់កីឡាទូកកានូស្លាលុំដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
លោកបានបន្តថា ក្រោយពីបញ្ចប់ការបោះជំរុំហ្វឹកហាត់គ្រូបង្វឹក ១រូប និងកីឡាករ១ រូបបន្តចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ គ្រូបង្វឹក ១រូប និងកីឡាករ ១ រូប រួមមានលោក គ្រូបង្វឹក គឹម សិរីមង្គល និងកីឡាករ ចាន់ សុផៃ៕