ខេត្តកំពង់ចាម លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា , គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៦៧សំឡេង
កំពង់ចាម៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៨២៧ ក្នុងនោះមិនបានការ ចំនួន៤សន្លឹក។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៨២៣ បណ្ដាគណបក្សនយោបាយទទួលបាន៖
*ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៦៧សំឡេង
*ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន១៥១សំឡេង
*ទី៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន១សំឡេង
*ទី៤៖ គណបក្សកម្លាំងជាតិ ទទួលបាន៤សំឡេង។
ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។