លទ្ធផលបឋម គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៥៥ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈចំនួន ៣
ភ្នំពេញ៖ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផលបឋម ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។