ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ប្រកាស សពុលភាព អត្តសញ្ញាណប័ណ្ណគំរូចាស់ ត្រឹមចុងឆ្នាំ២០១៨

521

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ នៃក្រសួងមហាផ្ទៃ បានប្រកាសថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាព ប្រើប្រាស់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ។

យោងតាមសេចក្ដីអំពាវនាវ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលកំពុងប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូចាស់ទាំងអស់ និងពលរដ្ឋ​ដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលពុំទាន់មាន អត្តសញ្ញាណប័ណ្ណ​ឋ សញ្ជាតិខ្មែរគំរូថ្មី ត្រូវទៅបំពេញបែបបទ ស្នើសុំ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី នៅតាមមូលដ្ឋាន ហើយសាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្រ​បញ្ជាក់កំណើត សៀវភៅគ្រូសា ឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណ​ សញ្ជាតិខ្មែរ​ គំរូចាស់៕

អត្ថបទដែលជាប់ទាក់ទង