ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ចេញសាររំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

39

 

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ក្នុងរាជធានី ភ្នំពេញ និងក្នុងនាមខ្ញុំព្រះករុណា ពិតជាមានសេចក្តីរន្លត់ចិត្តឥតឧបមា និងមានសេចក្ដីក្រៀមក្រំបំផុត ដោយបានទទួលដំណឹងអំពីការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាយណ្ហសម័យ នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោន បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០ នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។

ស្ថិតក្នុងសមាន មានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខ ប្រកបដោយសេចក្តីក្តុកក្តួលជាទីបំផុត ចំពោះការបាត់បង់នូវមហាវីរសង្ឃកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលពេញមួយព្រះជន្មរបស់សម្តេច បានលះបង់អស់ព្រះរកាយពល សាងព្រះភួស បូជា ក្នុងវិស័យព្រះពុទ្ធស ពុទ្ធសាសនា និងចូលរួមលើកកម្ពស់ការរស់ឡើងវិញ នៃព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ចាប់តាំងពី ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាពិសេសព្រះអង្គបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត បូជាថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ ដោយបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បនេះ។

អត្ថបទដែលជាប់ទាក់ទង