ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក

76

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក។

ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ពុំទទួលបាន ពាក្យបណ្ដឹងតវ៉ាណាមួយឡើយ។ ដូចនេះ លទ្ធផលបណ្តោះអាសន្ន នឹងក្លាយទៅជាលទ្ធផលផ្លូវការ នៃការបោះឆ្នោត។

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត ការបែងចែកអាសនៈ និងការកំណត់ បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖

ទូរទស្សន៍ជាតិកម្ពុជា (ទទក)

វិទ្យុជាតិកម្ពុជា : វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz

គេហទំព័រ គ.ជ.ប ៖ www.nec.gov.kh

កម្មវិធីទូរសព្ទដៃ (App) : CamNEC News

Facebook Page : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

Channel YouTube : គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee ៕

អត្ថបទដែលជាប់ទាក់ទង