ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម លី ធុជ៖ ស្នើឱ្យប្រទេសន័រវេស បន្ដគាំទ្រស្វែងរកកិច្ចសហប្រតិបត្តិការដល់ដំណើរ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

108

ស្វីស៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ បានស្នើឱ្យប្រទេសន័រវេស បន្ដគាំទ្រស្វែងរកកិច្ចសហប្រតិបត្តិការដល់ដំណើរការរៀប ចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើបែបនេះ ខណៈ ឯកឧត្ដម បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Tormod C. Endresen តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសន័រវេសប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសន័រវេស ។ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ។

ក្នុងជំនួបនេះឯកឧត្ដមក៏ បានពិភាក្សា និងប្រមូលព័ត៌មានបន្ថែមអំពីសកម្មភាព ដែលប្រទេសន័រវេសអាចចូលរួមគាំទ្រ ឬសកម្មភាពនានា សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងគោលបំណងធានា ឱ្យការរួមចំណែកវិភាគទានពីប្រទេសន័រវេស អាចសម្រេចបាននូវគោលដៅរួមសម្រាប់ព្រឹត្តិការណ៍នានា នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសន័រវេស សម្រាប់ការផ្តល់ជំនួយហិរញ្ញវត្ថុ ក្នុងកម្មវិធីឧបត្ថម្ភ (Sponsorship Program) (កម្មវិធីគាំទ្រប្រទេសដែលមិនមានលទ្ធភាពចូលរួមក្នុងកិច្ចប្រជុំ) និងគាំទ្រដល់ដំណើរ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ក្នុងឱកាសនោះតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនន័រវេស ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងកាត់បន្ថយផលប៉ះពាល់នៃគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេង ទៀតនៃសង្គ្រាម។ ជាមួយគ្នានោះ អង្គការ NPA គឺជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងគាំទ្រដល់ការកសាងសមត្ថភាពចាំបាច់របស់អាជ្ញាធរមីន ចាប់តាំងពីឆ្នាំ២០១៤ ផងដែរ ៕. ដោយ•សំរិត

អត្ថបទដែលជាប់ទាក់ទង