ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអូឡាំពិកកម្ពុជា ជម្រុញទូកក្ដោងឲ្យបង្កើតការប្រកួតបានច្រើន

91

ភ្នំពេញ៖ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៣២០២៧នៅថ្ងៃទី០៤ខែមីនាឆ្នាំ២០២៤ម្សិលម៉ិញនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)លោកទេសរដ្ឋមន្ត្រីថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជម្រុញឲ្យសហព័ន្ធមួយនេះជម្រុញឲ្យមានការប្រកួតទាំងក្នុងប្រទេសនិងក្រៅប្រទេសឲ្យបានច្រើន។

មួយវិញទៀតសហព័ន្ធត្រូវធ្វើការពង្រឹងសមាគមក្លិបដែលជាសមាជិកទោះបីបច្ចុប្បន្នមានតិចក្លិបតែត្រូវជំរុញក្លិបទាំងអស់នេះឲ្យបានខ្លាំងក្លាយជាក្លិបស្នូលដ៏សំខាន់ក្នុងការផលិតធនធានមនុស្ស។ហើយដើម្បីឆ្លើយតបយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសហព័ន្ធចាំបាត់ក៏ពង្រឹងនិងបណ្ដុះបណ្ដាលគ្រូបង្វឹកនិងមន្ដ្រីបច្ចេកទេសឲ្យបានល្អផងដែរព្រោះគ្រូបង្វឹកគឺជាធនធានមនុស្សគន្លឹះដ៏សំខាន់ក្នុងការកសាងនូវធនធានកីឡាករខ្លាំងពូកែ។

មហាសន្និបាតបញ្ចប់អាណត្តិខាងលើ គឺបានអនុម័តលើរបាការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុ អាណត្តិទី២ និងអនុម័តឯកភាពលើគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដែលមានបេក្ខភាពសរុបចំនួន ១១រូប ក្នុងនោះមានលោក ថាង ហ្គោដុន ជាប្រធាន, លោក ថោង រដ្ឋសក្ដិ និងលោក វ៉ាត់ ចំរើន ជាអនុប្រធាន។ លោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការ និងកញ្ញា ងួន តរុណី ជាអគ្គហេរញ្ញិក ព្រំទាំងអគ្គលេខាធិការរង និងសមាជិក ៥រូបផ្សេងទៀត។

លោកបណ្ឌិតថោងខុនបានថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធដែលក្នុងរយៈពេលខ្លីបានសម្រេចនូវសមិទ្ធផលយ៉ាងល្អប្រសើរពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសការទទួលបានជោគជ័យ ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
មរតកស៊ីហ្គេមនេះគឺជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់សហព័ន្ធបន្ដជំរុញការអភិវឌ្ឍឆ្ពោះទៅរកភាពរីកចម្រើនពិសេសដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៥នាឆ្នាំ២០២៩ ខាងមុខ។

លោកទេសរដ្ឋមន្ដ្រីបានជំរុញដល់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិទី៣ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបាននូវផ្លែផ្កាថ្មីៗតាមរយៈការបណ្ដុះនូវមនសិការស្នេហាជាតិ និងមានឆន្ទៈមោះមុតទាំងអស់គ្នា។ អ្វីដែលពិសេស គឺការបណ្ដុះបណ្ដាល ដែលក្នុងលក្ខណៈបច្ចេកទេសនឹងរៀបចំឲ្យមានការប្រកួតក្នុងប្រទេសនិងចេញទៅប្រកួតក្រៅប្រទេសឲ្យបានច្រើនដើម្បីជំរុញឲ្យសមត្ថភាពនិងបច្ចេកទេសកីឡាករកាន់តែរីកចម្រើនព្រោះកីឡាបើគ្មានការប្រកួត ក៏មិនអាចរីកចម្រើនបានដែរ៕

អត្ថបទដែលជាប់ទាក់ទង