ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្នុងគោលបំណងរួមចំណែកជំរុញកំណើន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

28

ខេត្តសៀមរាប ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប ក្នុងខេត្តសៀមរាប។

ឯកឧត្តម សុខ សូកេន បានថ្លែងថា គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ និងពិភាក្សាការងាររៀបចំបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅទីរួមខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមបញ្ជាក់ថា ការបង្កើតឱ្យមានពិធីបុណ្យទន្លេនេះឡើង ក្នុងគោលបំណងរួមចំណែកជំរុញកំណើន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបង្កើនការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនៅតាមដង ទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញ ផ្សព្វផ្សាយផងដែរ នូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ៕

អត្ថបទដែលជាប់ទាក់ទង