ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ពរជ័យថ្ងៃចម្រើនព្រះជន្ម

316

ភ្នំពេញ ៖ វាគ្រាន់តែជារឿងនិទានមួយដែលគេនិយាយតៗគ្នាប៉ុណ្ណោះហើយវាក៏ជារឿងនិទានដ៏
ចំណាស់តែអត្ថន័យនៅតែប្រសើរ។
ថ្ងៃនេះជាខួបកំណើតមហាក្សត្រនៃនគរមួយ។នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការបាន
ចូលរួមថ្វាយព្រះពរដល់ក្សត្រអង្គនោះដែលអត្ថន័យប្រហាក់ប្រហែលគ្នាគឺសូមព្រះអង្គមាន
ព្រះជន្មយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅពិសេសបន្តដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន។

ពេលនោះក៏មានព្រាហ្មម្នាក់ក៏ចូលរួមថ្វាយព្រះពរដល់ព្រះអង្គដែរ។ព្រាហ្មបានថ្វាយ
ព្រះពរថា«សូមព្រះអង្គមានកម្លាំងដូចស្រមោច មានបារមីដូចខ្មោច និងមានចិត្តសាហាវដូច
មនុស្សស្រី»។
ពរនេះបានធ្វើឲ្យមហាក្សត្រខ្ញាល់ជាខ្លាំងរហូតបញ្ជាឲ្យអាមាត្យយកព្រាហ្មរូបនេះទៅ
សម្លាប់ចោលដោយចោទពីបទប្រមាទចេស្ដារមហាក្សត្រ។

ព្រាហ្មនោះបានតបថាសម្លាប់ក៏សម្លាប់ទៅតែស្ដាប់ទូលបង្គំពន្យល់សិន។មហាក្សត្រក៏យល់ព្រម។ព្រាហ្មរូបនោះបានឲ្យគេយកដែកថែបដែលតាន់មកឆ្លាក់ប៉ុនរូបមនុស្សហើយ
ឲ្យមនុស្សម្នាក់មកលើកតែគ្មាននរណាលើករួចឡើយ។
ភ្លាមនោះព្រាហ្មក៏ឲ្យគេយកម្ជុលមួយប៉ុនស្រមោចដោយលាបស្ករទឹកឃ្មំពីលើ។រំពេច
នោះក៏មានស្រមោចមួយមកលើកយកទៅបាត់។ព្រាហ្មក៏ពន្យល់ថាដែកថែបប៉ុនស្រមោចៗ
លើរួចតែមនុស្សលើកមិនរួចឡើយ។

ចុះបារមីដូចខ្មោចន័យវាយ៉ាងម៉េចទៅវិញ?ព្រាហ្មក៏ឲ្យគរយកខ្មោចតៃហើង៧នាក់ដែលស្លាប់ដោយប្រការផ្សេងៗគ្នាយកទៅកប់នៅព្រៃស្ងាត់មួយដោយដាក់ដង្វាយមានផ្តិលទឹកមាស និងអលង្កាជាច្រើនលុះយប់លើងព្រាហ្មនោះប្រាប់ពពួកអាមាត្យថានរណាហ៊ានទៅយក
របស់មានតម្លៃនៅទីកប់ខ្មោចនោះទេតែគ្មាននរណាហ៊ានទៅនោះទេ។ព្រាហ្មក៏ទូលស្ដេចថាថា
នេះហើយបារមីដូចខ្មោចនោះ។

មហាក្សត្របន្តថាចុះចិត្តសាហាវដូចមនុស្សស្រី?ព្រាហ្មក៏ឲ្យគេយកបុរសក្នុងគ្រួ
សារក្រីក្រមួយរូបមកពិសោធន៍ដោយប្រាប់បុរសនោះថាអ្នកឯងសម្លាប់ប្រពន្ធអ្នកឯងទៅយើង
ឲ្យទ្រព្យសម្បត្តិច្រើននិងប្រទានបុណ្យសក្តិឲ្យទៀតនោះជីវិតឯងលែងលំបាកហើយ។
បុរសនោះតបថាខ្ញុំក្រមែនតែគាត់ជាប្រពន្ធខ្ញុំដែលរស់នៅជាមួយគ្នាស៊ីអត់ស៊ីឃ្លានយូរ
ហើយខ្ញុំមិនដាច់ចិត្តធ្វើបែបនេះឡើយខ្ញុំសុខចិត្តបន្តរស់នៅក្នុងជីវភាពបែបនេះទៀតចុះ។
ជាចុងក្រោយគេក៏លួចទៅហៅប្រពន្ធបុរសនេះមកម្ដងដោយមិនឲ្យបុរសរូបនេះដឹងឡើយ។គេក៏សួរទៅប្រពន្ធបុរសរូបនោះថាអ្នកឯងចង់រស់នៅដោយចាកផុតពីភាពក្រីក្រលំបាក
ដូចសព្វថ្ងៃនេះទេ?
ប្រពន្ធបុរសនោះតបថាចង់។បើអញ្ចឹងអ្នកហ៊ានសម្លាប់ប្ដីអ្នកឯងទេបើអ្នកហ៊ានសម្លាប់
អ្នកនឹងមានទ្រព្យសម្បត្តិហូរហៀរមិនខាន។ស្ត្រីជាប្រពន្ធតបមួយម៉ាត់យ៉ាងខ្លីថា«ហ៊ាន»។
ព្រាហ្មក៏ទូទៅមហាក្សត្រថានេះហើយជាអត្ថន័យនៃការថ្វាយព្រះពរដល់ព្រះអង្គក្រាបទូល៕

អត្ថបទដែលជាប់ទាក់ទង