ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ចេញផែនការណែនាំ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤

46

 

ភ្នំពេញ៖ សម្ដេចចៅហ្វាវាំង រវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិបានចេញផែនការណែនាំ ស្តីពី ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤។

ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរយើងទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។

ពិធីនេះ ប្រារព្ធឡើងដើម្បីទទួលអំណរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវកតញ្ញូ តាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ប្រគេនព្រះពរ សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក ព្រះសង្ឃ គ្រប់ព្រះអង្គ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ និងជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបុព្វការីជនទាំងឡាយ មានមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យជាដើម សំដៅ បង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរជ័យ ពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តិតាមដំណើរ សង្ក្រាន្ត ដូចតទៅ៖

* ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧ នាទីយប់ (ម៉ោង ១០:១៧ នាទីយប់) ជាថ្ងៃចូលឆ្នាំថ្មី។

* ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត។

* ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត។

* ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃឡើងស័ក។ គម្រប់សង្ក្រាន្ត ៤ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំរោង ឆស័ក តរៀងទៅ។

ដើម្បីរៀបចំពិធីបុណ្យឱ្យស្របតាមប្រពៃណី និងរក្សាទំនៀមទម្លាប់របស់ជាតិឱ្យបានគង់វង្ស និងប្រកប ដោយភាពរុងរឿងនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចខាងក្រោម៖

* ក្រសួងព្រះបរមរាជវាំង

រៀបចំព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ តាម ព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឫទ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

* គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន

ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះបរម ឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ឱ្យបានស័ក្តិសម។

-រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណៃជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤។

* រដ្ឋបាលរាជធានី ខេត្ត

ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះបរម ឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ តាមគ្រប់មន្ទីរ អង្គភាព សាលារៀន វត្តអារាម និងក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងណែនាំ ប្រជាពលរដ្ឋឱ្យលើកទង់ជាតិ គ្រប់គេហដ្ឋាន។

-រៀបចំសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក
ព.ស.២៥៦៨ គ.ស.២០២៤។

-ណែនាំម្ចាស់រោងចក្រ សហគ្រាស សាលារៀនឯកជន មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។

-សហការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង ព្រមទាំងបង្កលក្ខណៈល្អប្រសើរ តាមមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានា ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ- អន្តរជាតិ ចូលរួមកម្សាន្តសប្បាយ។

-ចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជា ល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។

-ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ។

-ចាត់តាំងរៀបចំពិធីបុណ្យសាសនា តាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅកន្លែងដែលបានតម្កល់អដ្ឋិធាតុ នៅតាមបូជនីយដ្ឋាន ស្តូប និងវត្តអារាម។ -ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងចាស់ជរាគ្មានទីពឹង។

* ក្រសួងធម្មការ និងសាសនត្រូវណែនាំគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត រម្លឹកគ្រប់វត្តអារាមឱ្យធ្វើការសម្អាត និង តុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានសមរម្យ និងសហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យសាសនាតាមវត្តអារាមស្របតាម ប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ សម្អាតបរិស្ថានក្នុងវត្ត សម្អាតព្រះពុទ្ធរូប ព្រះបដិមា ពិធីស្រោចទឹកសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។ ចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាម ទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន ស្តូប និងតាមទីវត្តអារាម។

* ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំឱ្យមានកម្មវិធីប្រគំតន្ត្រីបុរាណ សម័យ ផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

* ក្រសួងព័ត៌មាន ចាត់អ្នកយកព័ត៌មាន និងទូរទស្សន៍ជាតិ ឱ្យចុះធ្វើសកម្មភាពថតរូប ថតទូរទស្សន៍ អំពីសកម្មភាព និង ទិដ្ឋភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន ពិធីបុណ្យប្រពៃណីសាសនាតាមវត្ត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជារាស្ត្រ និងភ្ញៀវ អន្តរជាតិទាំងក្នុងប្រទេស និងក្រៅប្រទេស បានទស្សនាយល់ជ្រួតជ្រាប។

* ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ
ណែនាំអង្គភាពក្រោមឱវាទ ឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ធានាបានសុវត្ថិភាពមុន ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅតាមវត្ត មណ្ឌលកម្សាន្ត រមណីយដ្ឋាននានាក្នុងរាជធានី និងគ្រប់ខេត្ត។

-ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មានវិធានការទប់ស្កាត់ និងលុបបំបាត់នូវសកម្មភាពណា ដែលល្មើសច្បាប់ ហើយប្រាសចាកនឹងប្រពៃណីទំនៀមទម្លាប់ជាតិ។

-ចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជាចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ ហើយជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជា ល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។

-ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ។

-ចាត់តាំងរៀបចំពិធីបុណ្យសាសនា តាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅកន្លែងដែលបានតម្កល់អដ្ឋិធាតុ នៅតាមបូជនីយដ្ឋាន ស្តូប និងវត្តអារាម។

-ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងចាស់ជរាគ្មានទីពឹង។

* គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ

ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកមានជំងឺដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ នានា និងចាស់ជរាគ្មានទីពឹង ព្រមទាំងធ្វើទំនាក់ទំនងគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព ជួយឧបត្ថម្ភអំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថាថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងយកចិត្តទុកដាក់អនុវត្តនូវផែនការណែនាំនេះ ឱ្យបានសម្រេចលទ្ធផលល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង