ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌដង្កោបានយកចិត្តទុកដាក់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ ពិធីបុណ្យខួបលើកទី៦៥ ទិវាឯករាជ្យជាតិ

97


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ។

កិច្ចប្រជុំ បានដោយផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថានសម្រាប់ ពិធីបុណ្យខួបលើកទី៦៥ ទិវាឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ព្រមទាំងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងក៏ផ្ដោត ត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស នៅក្នុងមូលដ្ឋាន ។

ក្នុងកិច្ចប្រជុំខាងលើដោយមានការចូលរួមពីអភិបាលរង អធិការនគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣៕

អត្ថបទដែលជាប់ទាក់ទង