បង្កើតអាងទឹកបណ្តែតនៅខេត្តត្បូងឃ្មុំដើម្បីជ្រើសរើសអត្តពលិកវ័យក្មេង
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំអាងបណ្តែតទឹកនៅខេត្តត្បូងឃ្មុំសម្រាប់ប្អូនៗចូលចិត្តហាត់ហែលទឹកនិងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីនៅខេត្តដែលអាងទឹកបណ្ដែតនេះ បានការឧត្ថម្ភមកពីសហព័ន្ធហែ លទឹកអន្តរជាតិ (FINA) ។
លោកហែមចាន់លីអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា អាងទឹកបណ្ដែតមានសារ
សំខាន់ណាស់ សម្រាប់សហព័ន្ធក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេង ឬថ្នាល់ដើម្បីតតំណែងកីឡាករ-កីឡាការិនីចាស់ ដោយនៅទីមានក្មេងជាច្រើនដែលពួកគេចេះ ហែលទឹកហើយ ប៉ុន្តែពួកគេមិនចេះបច្ចេកទេសក្នុងការហែលឡើយ។
លោកបានបន្តថាទិសដៅរបស់សហព័ន្ធ២០២៣ និងអនាគតក្នុងការបណ្តុះបណ្តាល កីឡាករកីឡាការិនីវ័យក្មេង ឲ្យបានច្រើនដូច្នេះយើងត្រូវបង្កើតអាងទឹកបណ្ដែត នៅតាមតំបន់មួយចំនួន ដែលមានទីតំាងឆ្ងាយ ពីអាងហែលធំហើយមួយទៀត បើយើងត្រូវដើររកអស មិនមែនអុសដើរមករកយើងឡើយ ដូចនេះសហព័ន្ធត្រូវការកីឡាករ-កីឡាការិនី វ័យក្មេង ទើបបង្កើតអាងទឹកបណ្ដែតនៅទីនេះ៕