ទំនាស់ពាក្យសំដីបន្តិចន្តួចសោះក្លាយជាហិង្សា ខណៈបុរសម្នាក់ដេកពេទ្យ រីឯបុរស២នាក់ជាជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះថា ដោយសារតែទំនាស់ពាក្យសំដីបន្តិចន្តួចសោះ បានធ្វើឱ្យបុរសម្នាក់ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខណៈបុរស
២នាក់ក្លាយជាជនសង័្សយ ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួនយកមកអនុវត្តតាមច្បាប់នៅស្រុកភ្នំព្រឹក។
ករណីហិង្សានេះ បានកេីតឡេីងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៥០នាទី មានករណីហិ-ង្សា ដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយ(ប្រើប្រាស់ដំ-ប-ង កើតឡើងនៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលករណីនេះ បង្កដោយជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ស៊ី សុផា ភេទប្រុស អាយុ– ឆ្នាំ មុខ
របរជាកម្មករនិងឈ្មោះ វ៉េត សាវៀត ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាកម្មករ អ្នកទាំង០២នាក់ រស់នៅភូមិ ភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពប្រើប្រាស់ដំ-ប-ងវា-យទៅលើជនរងគ្រោះ ឈ្មោះ សុត វើន ភេទប្រុសអាយុ៣៨ ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរជាកម្មករដូចគ្នាបណ្តាលឱ្យរងបួស ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកសំពៅលូន។
ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដែលមាន លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុក និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ខាងលើនិងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។
ក្រោយពេលសាកសួររួច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួក ខ្លួន ពិតជាបានធ្វើសកម្មភាព ប្រើប្រាស់ដំ-ប-ងវា-យទៅលើជនរងគ្រោះប្រាកដមែន ដោយមូលហេតុទំនាស់ពាក្យសម្តី នៅចំណុចក្រុមទី០៥ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤។
-វត្ថុតាងដកហូត៖
១-ដំបងឈើប្រវែងសរុប ៩៦ សង់ទីម៉ែត្រ ទំហំប៉ុន ៨ សង់ទីម៉ែត្រ ចំនួន ០១ ដើម ។
២-បំណែកកំណាត់ឬស្សីចំនួន ០៣ កំណាត់ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់៕