ឯកឧត្តម ឯក ឃុនដឿន ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងឯកឧត្តម ឯក ឃុនដឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងរាជធានីភ្នំពេញ។
ពិធីតែងតាំងនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច ផ្ទេរភារកិច្ចលោក ស៊ុយ សេរិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ៕