ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់បីកូនតូចក្នុងដៃ ប៉ុនប៉ងធ្វើអត្តឃាត ត្រូវសមត្ថកិច្ចបញ្ចុះបញ្ចូលជាង៣ម៉ោង ទើបអាចជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីគ្រោះថ្នាក់

99

 

ព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា វេលាម៉ោង១៦:២០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានករណីស្ត្រីម្នាក់បីកូនតូចក្នុងដៃ អាយុ១១ខែ ប៉ុនប៉ងធ្វើអត្តឃាត ដោយលោតសម្លាប់ខ្លួនពីលើអាគារទុកចោលមួយកន្លែង (កម្ពស់៤ជាន់) ម្តុំកែងអិលវី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងមន្ទីរជំនាញនៃកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ដោយមានការចូលរួមដឹកនាំដោយ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានធ្វើការបញ្ចុះបញ្ចូលប្រើអស់ពេលជាង៣ម៉ោង ទើបអាចជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនឹងកូនដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង