ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនស្រីលោកថាក់ ស៊ីន ដែលជាប្រធានគណបក្សភឿថៃ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

74

 

ភ្នំពេញ៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សតឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន បាន និងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ហៅ អ៊ុង អ៉ីង មានកម្មវិធីជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន អំឡុងទៅសួរសុខទុក្ខ លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលជាបងធម៌របស់សម្តេច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ លោកស្រី អ៊ុង អ៉ីង ប្រធានគណបក្សដឹកនាំរដ្ឋាភិបាលថៃ មកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងមិត្តភាពរវាងគណបក្សនយោបាយទាំងពីរ ហើយលោកស្រី ក៏បានយល់ព្រមភ្លាមៗផងដែរ។

ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាង គណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងគណបក្សទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង