លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ ស្នើឲ្យមហាមិត្ដមនុស្សធម៌ម៉ាឡេស៊ីបន្ដជួយអភិវឌ្ឍន៏ ដល់សហគមន៏ខ្មែរឥស្លាមឲ្យមានការរីកចម្រើន
ម៉ាឡេសុី៖ ឆ្លៀតឱកាសនៅក្នុងដំណើរទស្សនកិច្ច ផ្លូវការ នៅប្រទេសម៉ាឡេសុី លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានចូលជួបសំណេះសំណាល និង ពិភាក្សាការងារ សុំបន្ដកិច្ច
សហប្រតិបត្តិការការងារមនុស្សធម៍ ជាមួយ លោក YB Datuk Seri Dr.Mujahid bin Yusof រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី និង លោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម (JAKIM) រួមនឹងថ្នាក់ដឹកនាំឥស្លាម សំខាន់ៗម៉ាឡេសុី ដែលគ្រប់គ្រងកិច្ចការឥស្លាម និងការងារមនុស្សធម៌ទូទាំងប្រទេសម៉ាឡេស៊ី ។ ជំនួបនេះបានប្រព្រឹត្ដទៅកាលពី ថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ នៅការិយា ល័យរដ្ឋបាលរាជរដ្ឋាភិបាលទីក្រុង Putrajaya។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងថា៖ កន្លងមកតាមរយៈ មហាមិត្ដម៉ាឡេស៊ី លើ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការការងារមនុស្សធម៍ ជាមួយ លោក YB Datuk Seri Dr. Mujahid bin Yusof រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី និង លោក Datuk Haji Mohd Nordin Ibrahim ប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម (JAKIM) បានជួយឧបត្ថម្ភថវិកា ជាច្រើនដល់កម្ពុជា ក្នុងការសាងសង់ វិហារ, សូរ៉ាវ, វិទ្យាស្ថាន, សាលា, អន្តេវាសិកដ្ឋានសិស្ស,ទិញដីពង្រីកទីធ្លាសាលា,សិក្ខាសាលា,វគ្គបណ្តុះបណ្តាលបច្ចេកទេស, កម្មពិធីស្រាយបួស,កុមារកំព្រា,ចាស់ជរា,ផ្ដល់អំណោយជាគូរបាន និងជំនួយគ្រោះធម្មជាតិ ជាដើម តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឃន៍មុស្លិមកម្ពុជា ។ នៅការិយាល័យរដ្ឋបាលរាជរដ្ឋាភិបាលទីក្រុង Putrajaya នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា៖ ដោយមានការឯកភាព ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំ គណៈប្រតិភូកម្ពុជា ចេញដំណើរ កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពចិន(World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី១០ដែលប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់១១ វិច្ឆិកា ២០១៨ ៕ ដោយ៖ សំរិត