ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ម៉ែន សំអន ផ្ដល់ការលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ដែលបានព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋកម្ពុជា

30

 

ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ដល់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា ក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃដដល់ប្រជាពលរដ្ឋកម្ពុជា និងបានពិសារអាហារសាមគ្គី ដែលរៀបចំឡើងនៅ ទៀនអ៉ី អិនធឺណាសូណលហូថែល រាជធានីភ្នំពេញ.រាត្រីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុក្ខ សកម្មភាពរបស់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជានេះជាការងារមនុស្សធម៌ដ៏ល្អប្រពៃ ដែលមិនអាចកាត់ថ្លៃបាន និងជាការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែករដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋផងដែរ។

បេសកកម្មរបស់ក្រុមគ្រូពេទ្យមានរយៈពេល ១សប្តាហ៍ និងបានព្យាបាលដល់ប្រជាពលរដ្ឋបានចំនួន ៧.៥០០នាក់ ក្នុងនោះខេត្តព្រៃវែង៣.០០០នាក់ ខេត្តស្វាយរៀង ៣.០០០ នាក់ និងខេត្តកំកំពង់ស្ពឺ ១.៥០០នាក់ ដោយផ្តោតលើការព្យាបាលជំងឺទូទៅ ចាប់សសៃ និងចាក់ម្ជុលវិជ្ជាសាស្រ្ត។ ក្នុងនោះផងដែរ សម្រាប់ប្រជាពលរដ្ឋទាំង៧.៥០០នាក់ ដែលទទួលបានការព្យាបាលដោយឥតគិតថ្លៃហើយ និងក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ទទួលបានការស្នាក់នៅ និងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួននៅថ្ងៃស្អែកនេះប្រកប ដោយសុខសុវត្ថិភាព ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង