ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារព័ត៌មានជាតិ “ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម នៅក្នុងប្រពន្ធគាំពារសង្គមកម្ពុជា”

87

 

ភ្នំពេញ ៖ អង្គការអុកស្វាម និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសារព័ត៌មានថ្មីថ្មី ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារព័ត៌មានជាតិ “ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម នៅក្នុងប្រពន្ធគាំពារសង្គមកម្ពុជា” នាព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ក្នុងគោលបំណងវគ្គបណ្តុះបណ្តាលដូចខាងក្រោម ៖ ពង្រឹងចំណេះដឹង និងពុទ្ធិ សមាជិកអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាននៅកម្ពុជា ដើម្បីជួយពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា។ សិក្សាស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានារបស់ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ស្ដីពីសេវា និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។ ជួយពង្រឹងយន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា តាមរយៈការបង្កើនការចុះផ្សាយនានា ស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា។
ពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាគោលនយោបាយ រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម ជាមួយតំណាងអង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំមូលដ្ឋាន និង តំណាងកម្មករនិយោជិត ដើម្បីឆ្លើយតបកង្វល់ និងសំណើនានា។ ធ្វើបទបង្ហាញ និងប្រកាសជាផ្លូវការ «កម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ស្ដីពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។

យោងតាមឯកសារទស្សនទាននៃវគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជាជូនដល់សមាជិកអ្នកសារព័ត៌មានជាតិ ពោលគឺប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល គឺជាយន្តការចម្បងមួយដើម្បីជំរុញឱ្យមានការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ច និងដើម្បីពង្រឹងភាពស៊ាំ និង បង្កលក្ខណៈងាយស្រួលជូនដល់កម្មករនិយោជិត ជនស្វ័យនិយោជន៍ និងក្រុមគ្រួសាររបស់ពួកគ (រួមទាំងពលរដ្ឋក្រីក្រ និងងាយរងគ្រោះផងដែរ ឱ្យមានលទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះ និងការ ធ្លាក់ចូលទៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និង វិបត្តិធម្មជាតិនានា។

ប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិ គាំពារសង្គម, បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (ហៅកាត់ថា ប.ស. ស.) និងមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ។ល។ បានផ្តួចផ្តើមដាក់ឱ្យអនុវត្តគោលនយោបាយ និង របបគាំពារសង្គមមួយចំនួន ជាពិសេសរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ តាមរយៈគោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវ សេវាថែទាំសុខភាព និងត្រូវបានគាំពារពីគ្រោះថ្នាក់ការងារ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាល ភាព និងភាពធន់របស់ពួកគេ។ ជាក់ ស្ដែង របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម (២០២០) បានកត់សម្គាល់ឃើញថា ៖ «កម្មការិនីកាត់ដេរសរុបចំនួន ៨ ម៉ឺននាក់បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិ បាលដែល មានទឹកប្រាក់សរុបប្រមាណជា ៧,៩ លានដុល្លារអាមេរិក»។
តាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម (២០២២) ក៏បានបញ្ជាក់ផងដែរថា ៖ «កម្មការិនីប្រមាណជា ៣០០,០០០ នាក់ ដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានសម្រាលកូនក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយនេះ (ចន្លោះខែមករា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២២) ទទួលបានអត្ថប្រយោជន៍ជាជំនួយ សាច់ប្រាក់ប្រមាណជា ៣០.១ លានដុល្លារអាមេរិក»។ បន្ថែមលើនេះទៀត នៅកំឡុងពេលដែលកម្ពុជា រង សម្ពាធយ៉ាងខ្លាំងនៃការរាតត្បាតនៃវីរុសកូវីដ-១៩ កម្មករនិយោជិតដែលបាត់បង់ ឬត្រូវបានព្យួរការងារប ណ្តោះអាសន្ន ក៏ត្រូវបានផ្ដល់ការគាំទ្រក្នុងទម្រង់ជាសាច់ប្រាក់ផងដែរពីរាជរដ្ឋាភិបាល និងនិយោជក។
ថ្មីៗនេះរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាក៏បានដាក់ចេញនូវការពង្រីកវិសាលភាពគ្របដណ្តប់និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដល់កម្មករនិយោជិតដែលធ្វើការទាំងសេដ្ឋកិច្ចក្នុង ប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ការពង្រីកវិសាលភាពទាំងនោះរួមមាន ការផ្តល់ជូនប័ណ្ណ សមធម៌សុខភាពដល់អ្នកធ្វើការក្នុងវិស័យកម្សាន្ត, កម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិកប.ស. ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ (ពីរ) ឆ្នាំ ។ល។ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។

បន្ថែមលើនេះទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត បញ្ចកោណ» ដំណាក់កាលទី១ ដែលជាកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣-២០២៨ ដែលក្នុងចំណោមបាវចនាទាំង៥ ប្រព័ន្ធគាំពារសង្គម ត្រូវបានចាត់ទុកថាជាសសរស្ដម្ភចម្បងមួយដើម្បីសម្រេច បាននូវចក្ខុវស័យកម្ពុជា ឆ្នាំ២០៥០។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាបាននឹងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវមួយ ឆ្ពោះទៅរកការកសាងភាពធន់ សមាភាពយេនឌ័រ និងបរិយាបន្ននៅក្នុងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន។ប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន គឺជាគោលដៅអាទិភាពមួយរបស់ អង្គការអុកស្វាម ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិជាតិជំនួយសង្គម ក្នុង ការពង្រីកវិសាលភាពគ្របដណ្តប់ អត្ថប្រយោជន៍ និងដើម្បីពង្រឹងបរិយាបន្ន ការឆ្លើយតបយេនឌ័រ ក៏ដូចជា គណនេយ្យភាពសង្គមនៃប្រព័ន្ធគាំពារសង្គម អង្គការអុកស្វាម បានសហការជាមួយក្រសួងពាក់ព័ន្ធ និង អង្គការដៃគូអនុវត្តគម្រោងគាំពារសង្គមមួយចំនួន រួមមាន ៖
១). គម្រោង « ការធ្វើឱ្យប្រសើរឡើងនូវភាពបង្កើគ្នារវាងប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ» (SP&PFM) ក្រោមការផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប។
២). គម្រោង «គាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ (INSPIRE ក្រោមជំនួយរបស់មូលនិធិ LaudesFoundation S KLUB
៣). គម្រោង «ការធ្វើឱ្យប្រសើរឡើងដល់គាំពារសង្គម និងសិទ្ធិការងារសម្រាប់កម្មករជាស្ត្រីក្នុងវិ ស័យកសិ-ស្បៀងអាហារ» ក្រោមមូលនិធិរាជរដ្ឋាភិបាលបែលហ្សិក (DGD)។
៤). គម្រោង «ពង្រឹងសមភាពយេនឌ័រ និងការទទួលបានការការពារផ្នែកការងារសម្រាប់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ» ក្រោមជំនួយរបស់ កិច្ចសហប្រតិបត្តិការ អាលឺម៉ង់ (GIZ)។

អ្នកសារព័ត៌មានបានបន្តដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយនានារបស់ រាជរដ្ឋាបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងការផ្ដល់កិច្ចសហការអនុលោមតាម។ បន្ថែមលើនេះ អ្នកសារព័ត៌មានក៏បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានា ពី ប្រជាពលរដ្ឋ អ្នកឯកទេស និងភាគីពាក់ព័ន្ធ ទៅលើគោលនយោបាយនានា ដែលបានសម្រេចឱ្យដាក់
អនុវត្តន៍ដោយរាជរដ្ឋាភិបាល។ នេះសឱ្យឃើញពីការរីកចម្រើន និងតួរនាទីមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន ក្នុងការកសាង និងពង្រឹងយន្តការគណនេយ្យភាពសង្គម នៅកម្ពុជាយើង។
កាលពីឆ្នាំ២០២៣ អុកស្វាម បានសហការគ្នាជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សារព័ត៌មានថ្មីថ្មី និងក្លឹបអ្នកការសែតកម្ពុជា (Club of Cambodian Journalists) ដល់វគ្គបណ្តុះបណ្តាលស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារ ព័ត៌មានជាតិចំនួន ៦៥នាក់ ដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៤៣ផ្សេងគ្នា៕

អត្ថបទដែលជាប់ទាក់ទង