ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា

58

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធី “ សម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ” ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ និងលើកកម្ពស់ជនមានពិការភាព ដោយបានធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ជាក់ស្តែងការដាក់សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និង ផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម។

ជាក់ស្ដែង កីឡាការជនមានពិការភាព ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូ ប្រឹងប្រែងដើម្បីទៅប្រកួតដណ្តើមមេដាយជាច្រើន ដែលជាការផ្តល់កិត្តិយសជូនខ្លូនឯងផង ពិសេសគឺជូនជាតិ និងមាតុភូមិ។ តាមរយៈ បេសកកម្មនេះ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ការគាំទ្រទាំងស្មារតី និងថែរក្សានូវគោលការណ៍ឧបត្ថម្ភគាំទ្រ ដើម្បីជាការបំប៉ន និងលើកកម្ពស់បន្ថែមក្នុងការហ្វឹកហាត់ និងបច្ចេកទេសសម្រាប់គ្រប់ការប្រកួតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង