ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកាត់ទោសប្ដីដាក់គុក១ជីវិត ករណីបាញ់សម្លាប់ប្រពន្ធមានផ្ទៃពោះ៤ខែ នៅបុរីពិភពថ្មី គួរស្រូវ កាលពីឆ្នាំ២០២៣

39

រាជធានីភ្នំពេញ៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿង ដោយមានលោក សាន សុភ: ជាតំណាងអយ្យការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបើកសវនាការ ប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសឈ្មោះ យ័ន្ត គុយ​ហេង អាយុ​៣៨​ឆ្នាំ (ដាក់គុក១ជីវិត) និងពិន័យ៦០លានរៀល។

លោក យ័ន្ត គុយហេង ត្រូវបានផ្តន្ទាទោស ៣បទល្មើស រួមមាន៖ បទ ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ, បទកាន់កាប់ ឬដឹកញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទជួញដូរដោយខុសច្បប់នូវសារធាតុញៀន។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ដោយបុរសជាប្ដីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ដែលមានទម្ងន់ ៤ខែបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់។ ក្រោយបាញ់ប្រហារ បានចូលខ្លួនមកសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ជនសង្ស័យមានឈ្មោះ យ័ន្ដ គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវ KS០៣ បុរីគួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រភពដែលស្គាល់ជនរងគ្រោះ ប្តីដែលជាជនដៃដល់ គឺត្រូវជាប្តីក្រោយរបស់ជនរងគ្រោះ ដោយជនរងគ្រោះកាលរៀបការជាមួយប្តីមុន គឺមានកូនចំនួន៤នាក់ ហើយរស់នៅជាមួយប្តីក្រោយមានផ្ទៃពោះក្នុងផ្ទៃចំនួន ៤ខែ៕

អត្ថបទដែលជាប់ទាក់ទង